
ខ្សែប្រយុទ្ធ James Rodriguez សញ្ជាតិកូឡុំប៊ីបានរងនូវការខកចិត្តរងរបួស ក្រោយពីការប៉ះទង្គិចគ្នារយៈពេល ៣០នាទីជាមួយក្រុមសេណេហ្គាល់ក្នងការប្រកួតវគ្គបញ្ចប់ក្នុងពូលព្រឹត្តការណ៏ World Cup ២០១៨ ខណៈក្រុមកូឡុំប៊ីផ្តួលសេណេហ្គាល់ក្នុងលទ្ធផល ១:០។

ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich រូបនេះបានរងនូវការឈឺចាប់នៅត្រង់កជើង(ភ្នែកគោ)យ៉ាងខ្លាំង និងត្រូវប្តូរចេញនៅមុនបញ្ចប់ការប្រកួតតង់ទី១ ស្របពេលអការៈនេះបានបង្ហាញការកើតមានឡើងក្នុងរយៈពេលជិតមួយខែមកហើយ។

James បានសំដែងចេតនាចង់ចំណាយពេលដើម្បី លេងបានរយៈពេល ២0នាទីបន្ថែមទៀត ប៉ុន្តែក្រោយមកបាន បញ្ចេញទឹកមុខសោកស្តាយចាកចេញពីទីលានហើយជំនួសមកវិញដោយកីឡាករ Luis Muriel ដើម្បីចាប់ដៃគូគ្នាជាមួយកីឡាករ Juan Quintero ដើម្បីគាំទ្រតំបន់ប្រយុទ្ធ។

ប្រភព៖ Marca
ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez រងរបួសកំលុងការប្រកួតកូឡុំប៊ីផ្តួលសេណេហ្គាល់ ១:0
អត្ថបទទាក់ទង
