Everton និងក្រុម DC United បានធ្វើការប្រកាសរួមគ្នានៅរសៀលថ្ងៃព្រហស្បតិ៍ខ្សែប្រយុទ្ធជើងចាស់ Wayne Rooney របស់ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំកន្លះជាមួយក្លឹបនៅលីកកំពូលសហរដ្ឋអាមេរិក Major League គឺក្រុម Soccer DC United ជាមួយនឹងដំណើរការបញ្ចប់ការផ្ទេរជាផ្លូវការរនៅពេលទីផ្សារផ្ទេរកីឡាករនិងបើកនៅពាក់កណ្តាលនាថ្ងៃទី១0 ខែកក្កដា ២០១៨ ខាងមុខ។

តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសនិង Man.United មិនត្រូវបានបង្ហើបប្រាប់អោយដឹងនោះទេ ប៉ុន្តែត្រូវបានបង្ហាញអោយឃើញថាក្រុម DC United បានយល់ព្រមលើកញ្ចប់ថវិកាជាមួយក្រុម Everton លើប្រាក់ពលកម្មនឿយហត់់់ប្រមាណ ១០លានផោន/១ឆ្នាំ។ មានន័យថាកិច្ចសន្យារបស់កីឡាករវ័យ ៣២ឆ្នាំរូបនេះនិងធ្វើអោយរូបគេក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ DC United។

Rooney នឹងបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅពេលដែលក្លឹបបើកទ្វារទទួលក្រុម Audi នៅទីលាន កីឡាបាល់ទាត់ថ្មីរបស់ខ្លួនដែលផ្ទូកអ្នកទស្សនាបាន ២0.000 នៅថ្ងៃទី១៤ ខែកក្កដា ២០១៨ ខាងមុខនេះស្របពេលសាមីខ្លួនបានប្រាប់វេបសាយផ្លូវការរបស់ក្លឹបថា: ការផ្លាស់ប្តូរទៅកាន់អាមេរិចនិង MLS នឹងបំពេញនូវមហិច្ឆតាថ្មីមួយទៀតសម្រាប់ខ្ញុំ។

ប្រភព៖ BBC