បាល់ទាត់៖ ជើងឯក World Cup ២០១០ អេ​ស្ប៉ា​ញ​បាន​បន្ត​ការ​ហ្វឹក​ហាត់ ​ក្រោម​កម្ដៅ​ថ្ងៃ​យ៉ាងសកម្ម​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ ពេល​ប្រកួត​ជាមួយ​រុស្ស៊ី​វគ្គ​ ១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​។

​លោក Fernando Heirro គ្រូ​បង្វឹក​អេ​ស្ប៉ា​ញ​បាន​លើក​ឡើង​ថា ​កីឡាករ​សំខាន់​នឹង​ដាក់​ឲ្យ​ចូល​លេង ​ព្រោះ​ថា​អេ​ស្ប៉ា​ញ​ចង់បាន​គ្រាប់​បាល់​ពី​ម្ចាស់ផ្ទះ World Cup ២០១៨ មួយ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​រួច ខណៈ​អ្នកចាំទី David de Gea ដែល​រង​នូវ​ការរិះគន់​អំឡុង​ពេល​ប្រកួត​ក្នុង​ពូ​ល​ ទំនងជា​លោក Hirro អាច​នឹង​ផ្លាស់​ចេញហើយ​ដាក់​អ្នកចាំទី​វ័យ ២៣​ឆ្នាំ Kepa Arrizabalaga ដែល​លេង​នៅ Althletic Bilbao ឲ្យ​ចូល​លេង​ជំនួស​វិញ ដែល​នេះ​ជា​ការ​ដាក់​អ្នកចាំទី​ដៃ​ទី​២ លើក​ដំបូង​ក្នុង​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ពេល​ខ្លួន​ឈ្នះ​ជើងឯក​។

​បើ​យើង​រំលឹក​ពី​ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំង២ ​វិញ រុស្ស៊ី​មិនដែល​ឈ្នះ​អេ​ស្ប៉ា​ញ​នោះ​ទេ​ក្នុងចំណោម ​៣​ប្រកួត​ចុងក្រោយ​ដោយ​ចាញ់​ ២ប្រកួត និង​ស្មើគ្នា ៣-៣ អំឡុង​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅ Saint Petersburg កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

ប្រភពពី: BTV