អេស្ប៉ាញ បានដាក់ការស្តីបន្ទោសទៅកាន់លោក Julen Lopetegui អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិដែលត្រូវបានបណ្តេញចេញនៅមុនពេលយុទ្ធនាការ World Cup ក្រោយពីពួកគេបានធ្លាក់ចេញពីយុទ្ធនាការនេះ ក្រោមស្នាដៃក្រុមជម្រើសជាតិរុស្ស៊ី កាលពីថ្ងៃអាទិត្យ។

ក្រុមម្ចាស់ជើងឯកឆ្នាំ ២០១០មួយនេះ បានធ្លាក់ចេញក្រោមស្នាដៃក្រុមម្ចាស់ផ្ទះរុស្ស៊ី ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយពីការប្រកួតមួយ ដែលក្រុមជម្រើសជាតិអេស្ប៉ាញ បានគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្តែ មិនអាចបង្វែរការគ្រប់គ្រងនោះទៅជាការរកឲ្យបានគ្រាប់បាល់។ កាសែតកីឡាប្រចាំថ្ងៃ Marca របស់អេស្ប៉ាញ បានចេញផ្សាយថា៖ «ការធ្លាក់ចេញក្នុងវគ្គ ១៦ក្រុមចុងក្រោយ គឺជាទំព័រខ្មៅមួយផ្សេងទៀតក្នុងប្រវត្តិសាស្ត្ររបស់យើង»។

កាសែតដដែលបានបន្តថា៖ «ការប្រកួតនេះ ពិតជាផ្តល់នូវការភ្ញាក់ផ្អើល។ អេស្ប៉ាញ បានលេងយ៉ាងអន់ និងមិនគិតថា ខ្លួននឹងចាកចេញដោយការស៊ុតបាល់ប៉េណាល់ទីឡើយ។ នេះគឺជាក្រុមដែលមានការបែកបាក់ដែលខ្វះនូវការស្រេកឃ្លានដើម្បីស៊ូទ្រាំនឹងការប្រជែងមួយដែលទាមទារឲ្យមានសំណាងច្រើន ប៉ុន្តែ ក៏មានការលើកទឹកចិត្តផងដែរ»។

Spain vs Russia

ប្រភព៖ Channel News Asia