នាទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យទី១ កក្កដា ២០១៨នេះ អេស្ប៉ាញបានធ្លាក់ចេញពី World Cup ២០១៨ ទោះបីជាមានការកិច្ចខិតខំប្រឹងប្រែងលេងយ៉ាងល្អបំផុតពីខ្សែបម្រើ Isco ក៏ដោយ ក៏ក្រុមនៅតែមិនអាចមានឪកាសឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៅប្រទេសរុស្ស៊ីដដែល ស្របពេលកីឡាករឆ្នើមរបស់ក្រុមអធិរាជស Real Madrid រូបនេះ បានពិពណ៌នាសរសេរនៅនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ថា: ថ្ងៃនេះគឺជាថ្ងៃដ៏សោកសៅបំផុតនៃអាជីពរបស់ខ្ញុំ។ ប៉ុន្តែនេះគឺជាកីឡាបាល់ទាត់។

Iscoខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះបានបង្ហាញពីសមត្ថភាព និងបំពេញតួទីរបស់ខ្លួនបានយ៉ាងល្អនៅតំបន់បម្រើ ប៉ុន្តែនៅតែជួបនៅកង្វះខាតការគាំទ្រដល់តំបន់ប្រយុទ្ធដែលដឹកនាំដោយគ្រូបង្វឹកលោក Fernando Hierro។

ទោះបីជាបានបង្ហាញអារម្មណ៏ខកចិត្ត និងខកបំណងបែបនេះក្តី អតីតខ្សែការពារក្រុម Liverpool, Real Madrid និង West Ham United កីឡាករ Alvaro Arbeloa បានផ្តល់កំលាំងចិត្តនិងពោលសរសើរពីសមត្ថភាពដល់សហសេវិកជំនាន់ថ្មីគឺ Isco ថាៈ វាដល់ពេលហើយដើម្បីក្រោកឈរ ដូចដែលយើងបានធ្វើ ហើយបង្ហាញមោទនភាពដើម្បីមុខមាត់ប្រទេសជាតិរបស់យើង អ្នកបានបំពេញកាតព្វកិច្ចល្អបំផុតហើយប្អូនប្រុស សូមសម្រាកចុះ។
ប្រភព៖ marca