ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញកាលពីយប់មិញនេះ មានកំណត់ត្រាមួយដែរ បើទោះជាពួកគេបរាជ័យដោយបាល់កាត់សេចក្ដី១១ម៉ែត្រចាញ់ក្រុមរុស្ស៊ីក៏ពិតមែន។

អេស្ប៉ាញយប់មិញ គ្រប់គ្រងបាល់បានច្រើនខ្លាំងមែនទែន ដោយពួកគេបានប៉ះពាល់ជោគជ័យរហូតដល់១០២៩ប៉ះឯណោះ ច្រើនជាងរុស្ស៊ីដែលប៉ះបាល់បានត្រឹម២០២ប៉ះប៉ុណ្ណោះ។ នេះជាកំណត់ត្រាការប៉ះបាល់ជោគជ័យច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយកំណត់ត្រាចាស់នោះ គឺក្រុមអាហ្សង់ទីនជាអ្នកកាន់កាប់បានត្រឹម៧០៣ប៉ះប៉ុណ្ណោះ។

សូមរំលឹកវិញថា ក្រុមខ្លាំងអេស្ប៉ាញអស់ឱកាសឡើងវគ្គវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះរុស្ស៊ីដោយការទាត់បាល់កាត់សេចក្ដីក្នុងលទ្ធផល ៤-៣ ក្រោយប្រើពេល១២០នាទីស្មើគ្នា១-១។ ក្រោយបរាជ័យនេះដែរ អាចនឹងមានកីឡាករចាស់ៗក្នុងក្រុមជាច្រើនចូលនិវត្ត។ តួយ៉ាងដូចជា Andres Iniesta បានប្រកាសយប់មិញហើយ ថាពេលវេលានៅជម្រើសជាតិអេស្ប៉ាញ បានដល់ទីបញ្ចប់ត្រឹមនេះហើយ៕
ប្រភពពី: Sabay
បើយោងតាមស្ថិតិបង្ហាញ អេស្ប៉ាញប៉ះបាល់ជាង១ពាន់ប៉ះ តែចាញ់រុស្ស៊ី ប៉ះបាល់បាន២០២ប៉ះ
អត្ថបទទាក់ទង
