AC Milan បានប្រកាសកាលពីម្សិលមិញ ពួកគេទិញបានអ្នកចាំទីដៃទី៣របស់អេស្ប៉ាញ Pepe Reina ពីក្លឹបប្រជែង Napoli ហើយ ដើម្បីដណ្ដើមពាន Serie A រដូវកាលក្រោយ។

ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សី Reina ក៏បានធ្វើដំណើរទៅជាមួយអេស្ប៉ាញដែរ តែបានត្រឹមជម្រើសទី៣ ដោយនៅក្រោមដៃ David de Gea និងKapa Arrizabalag។ សម្រាប់ការផ្ទេរមកក្លឹបថ្មី កីឡាករវ័យ៣៥ឆ្នាំចុះកុងត្រារយៈពេល៣ឆ្នាំកន្លះ។

ការមកដល់របស់ Pepe Reina នៅ AC Milan ទំនងដើម្បីជំនួសកន្លែងអ្នកចាំទីវ័យក្មេងមានទេពកោសល្យ Gianluigi Donnarumm ដែលអាចចាកចេញនៅរដូវក្ដៅនេះ។ ភ្ជាប់ជាមួយដំណឹងនេះ AC Milan ក៏បានប្រកាសទិញបានខ្សែការពារឆ្វេងសញ្ជាតិក្រូអាត Ivan Strinic ពី Sampdoria ផងដែរ៕
AC Milan បានប្រកាសកាលពីម្សិលមិញ អេស្ប៉ាញធ្លាក់ភ្លាម Pepe Reina រកឃើញទ្រនំថ្មីភ្លែត
អត្ថបទទាក់ទង
