ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានឈានទៅប្រកួត World Cup វគ្គ ៨ក្រុមចុងក្រោយជាលើកទី១ក្នុងរយៈពេល ២៤ឆ្នាំ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Emil Forsberg បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិស្វ៊ីស កាលពីថ្ងៃអង្គារ។

ការប្រកួតនេះ មិនបានស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំងឡើយនាកីឡដ្ឋាន Saint Petersburg ហើយប្រសិនបើកីឡាករនៃក្រុមអង់គ្លេស បានទស្សនាការប្រកួតនេះពីទីក្រុងម៉ូស្គូ ពួកគេប្រហែលជាមិនមានការបារម្ភខ្លាំងអំពីការប្រកួតរបស់ពួកគេក្នុងវគ្គ ៨ក្រុមចុងក្រោយឡើយ។ ខ្សែការពារអន្តរជាតិស្វ៊ីស Michael Lang បានរងពិន័យកាតក្រហម នៅជិតបញ្ចប់ការប្រកួត សម្រាប់ការរុញទៅលើកីឡាករ Martin Olsson ហើយលោកអាជ្ញាកណ្តាល Damir Skomina បានលុបចោលការផ្តល់ការពិន័យប៉េណាល់ទី ទៅជាការស៊ុតបាល់ពិន័យ Free-kick នៅក្បែរប្រអប់គ្រោះថ្នាក់។ ប៉ុន្តែ ការប្រកួតនេះ បានកត់សេចក្តីរួចជាស្រេច។ គ្រាប់បាល់បញ្ចូលទីក្នុងតង់ទី២របស់ Forsberg ដែលបានផ្លាតចេញពីខ្សែការពារ Manuel Akanji មានន័យថា ក្រុមជម្រើសជាតិស៊ុយអែត នឹងត្រូវឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃ World Cup ជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៩៤ នៅសហរដ្ឋអាមេរិក។

លោក Janne Andersson គ្រូបង្វឹកនៃក្រុមជម្រើសជាតិស៊ុយអែត បានឲ្យដឹងថា៖ «វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការឈឺនៅលើទីលានប្រកួត ដោយឮអ្នកគាំទ្រហៅឈ្មោះរបស់ខ្ញុំ ប៉ុន្តែ កីឡាបាល់ទាត់ គឺជាកីឡាជាក្រុម ហើយក្រុមនេះគឺជាតួអង្គនោះ។ យើងទាំងអស់គ្នា ខិតខំព្យាយាមយ៉ាងខ្លាំងទាំងនៅលើ និងក្រៅទីលាន។ យើងដឹងថា យើងជាក្រុមដ៏ខ្លាំងមួយ និងដឹងថា យើងទទួលបានភាពជោគជ័យរបស់យើង»៕

ស៊ុយអែត កក់កៅអីទៅវគ្គ ១/៤ នៃ World Cup ក្រោយទម្លាក់ក្រុមស្វ៊ីស
អត្ថបទទាក់ទង
