លោក Diego Maradona ចង់វិលទៅកាន់តំណែងក្នុងនាមជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និងមានបំណងធ្វើការដោយមិនយកប្រាក់ ខណៈដែលលោក Jorge Sampaoli ប្រឈមមុខនឹងសម្ពាធក្នុងការលាលែងពីតំណែង ក្រោយពីការធ្លាក់ចេញពីយុទ្ធនាការ World Cup របស់ពួកគេ។

ក្នុងពេលនិយាយក្នុងកម្មវិធីទូរទស្សន៍ Hand of God របស់លោក លោក Maradona វ័យ ៥៧ឆ្នាំ ដែលបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០០៨ ដល់២០១០ បានបញ្ជាក់ថា វាពិតជាឈឺចាប់ណាស់ក្នុងការឃើញសភាពក្រុមជម្រើសជាតិនាពេលបច្ចុប្បន្ន។ ក្នុងកម្មវិធីរបស់ខ្លួន លោក Maradona បានឲ្យដឹងថា៖ «ខ្ញុំចង់វិលទៅដឹកនាំក្រុមជម្រើសជាតិវិញ ហើយខ្ញុំចង់ធ្វើការដោយមិនយកប្រាក់ ខ្ញុំនឹងមិនស្នើសុំអ្វីឡើយក្នុងការវិលត្រឡប់ទៅវិញ»។


លោក Sampaoli កំពុងតែស្ថិតក្នុងសម្ពាធដ៏តានតឹង ក្នុងការលាលែងពីតំណែង ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានរងបរាជ័យក្នុងលទ្ធផល ៤-៣ ក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃសៅរ៍ អំឡុងពេលនៃយុទ្ធនាការ World Cup មួយដែលបានស្ថិតក្នុងភាពតានតឹង និងជម្លោះ។ គ្រូបង្វឹករូបនេះត្រូវបានគេជឿជាក់ថា បានបាត់បង់ការគាំទ្រពីកីឡាកររបស់លោក ខណៈដែលកីឡាករខ្លះបានតវ៉ាទៅនឹងការជ្រើសរើសក្រុម និងបច្ចេកទេសក្នុងការដាក់ឲ្យតារាឆ្នើម Lionel Messi លេង៕

Soccer Football – World Cup – Round of 16 – France vs Argentina – Kazan Arena, Kazan, Russia – June 30, 2018 Argentina coach Jorge Sampaoli before the match REUTERS/Carlos Garcia Rawlins


Soccer Football – World Cup – Round of 16 – France vs Argentina – Kazan Arena, Kazan, Russia – June 30, 2018 Argentina