អ្នកចាំទី Antonio Adan បានផ្ទេរពីក្រុម Real Betis ទៅកាន់ក្លិប Atletico Madrid ដោយចុះហត្ថលេខា លើកិច្ច សន្យារយៈពេលពីរឆ្នាំជាមួយក្លឹបមានមូលដ្ឋាននៅរាជធានីប្រទេសអេស្បាញមួយនេះ។ អ្នកចាំទីវ័យ ៣១ឆ្នាំរូបនេះមានកិច្ចសន្យារយៈពេល ១ឆ្នាំទៀត ជាមួយក្រុម Real Betis របស់គាត់ហើយក្លឹបចាស់ និងទទួលបានតម្លៃប្រាក់ខ្លួន ១លានអឺរ៉ូសម្រាប់ Adan។

ក្រុម Getafe និង Sporting CP ក៏ចាប់អារម្មណ៍លើកីឡាករផងដែរ ប៉ុន្តែគាត់បានជ្រើសរើសផ្លាស់ទៅកាន់រដ្ឋធានីរបស់អេស្ប៉ាញដែលជាស្រុកកំណើតរបស់ខ្លួន នៅទីក្រុងដែលគាត់ធ្លាប់បានចាប់ផ្តើមអាជីពនៅចន្លោះឆ្នាំ(២០០៤-២០១៣)ក្នុងនាមយុវជននិងកីឡាករឈុតធំរបស់ក្លឹបអធិរាជស Real Madrid នោះ។

Adan និងចាកចេញពីក្លឹប Betis មុនពេលចាប់ផ្តើមរដូវកាល La Liga (២០១៨-២០១៩)និងចូលរួមបង្ហាញខ្លួនហើយហ្វឹកហាត់ជាមួយក្រុមថ្មីនៅថ្ងៃទី៦ ខែកក្កដាស្របពេលរូបគេនិងក្លាយជាអ្នកចាំទីជម្រើសទីពីរបន្ទាប់ពីកីឡាករសញ្ជាតិស្លូវើនៀ Jan Oblak ។
At.Madrid ទិញអ្នកចាំទីជើងចាស់ Antonio Adan ពីក្រុម Real Betis ក្នុងតម្លៃ១លានយូរ៉ូ
អត្ថបទទាក់ទង
