អ្នកចាំទី Pau Lopez បានចូលរួមជាមួយ Real Bets ពី Espanyol នៅលើកិច្ចព្រមព្រៀងមួយមានសុពលភាពរហូតដល់ឆ្នាំ២០២៣ ខណៈកីឡាករវ័យ ២៣ឆ្នាំរូបនេះបានត្រៀមនិងឆ្លងកាត់ការពិនិត្យសុខភាពនៅសប្តាហ៍នេះដើម្បីជំនួសកីឡាករ Antonio Adan ដែលកំពុងចរចាផ្ទេរទៅកាន់ក្លឹប Atletico Madrid នោះ ។

អ្នកចាំទីសញ្ជាតិអេស្បាញវ័យ២៤មានដើមកំណើតមកពីតំបន់កាតាឡាន់ រូបនេះបានចុះហត្ថលេខាជាមួយនឹងក្រុម Espanyol ពីក្លិប Girona និងបានលេងក្នុងលក្ខ័ណ្ឌខ្ចីជើងនៅក្លឹប Tottenham ក្នុងរដូវកាល (២០១៦-២០១៧) ផងដែរ។

ក្រោយបង្ហាញខ្លួនបាន ៧៨ប្រកួតជាមួយបទពិសោធន៏ សម្រាប់ក្លឹបទាំង៣ផ្សេងគ្នាខាងលើរួចមក Lopez បាននិយាយថា: ការចូលរួមជាមួយក្រុម Real Betis គឺជារឿងគួរឱ្យរំភើបខ្ញុំបានសម្រេចចិត្តជ្រើសរើសរួចរាល់លើយមុនពេលចុះហត្ថលេខាមកទីនេះ។ Lopez បាននិយាយបន្ថែមថា: ខ្ញុំសង្ឃឹមថានឹងនាំមកនូវជោគជ័យសម្រាប់ មិត្តរួមក្រុមរបស់ខ្ញុំខណៈដែល Betis គឺជាក្លឹបប្រវត្តិសាស្ត្រដែលមនុស្សគ្រប់គ្នាគោរពហើយមានអ្នកគាំទ្រមិនគួរឱ្យជឿក្នុងចំនោមក្លឹបល្អបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។

Real Betis បញ្ជាក់ពីការនាំយកអ្នកចាំទី Pau Loprez ពីក្រុម Espanyol
អត្ថបទទាក់ទង
