ក្រុមជម្រើសជាតិអ៊ុយរូហ្គាយកំពុងព្រួយបារម្មណ៏សម្រាប់អវត្តមានខ្សែប្រយុទ្ធឆ្នើម Edinson Cavani ដែលទំនងជាមិនអាចចាប់ផ្តើមក្នុងការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រ World Cup ២០១៨ ជាមួយក្រុមបារាំង ទោះបីជាមិនទាន់មានព័ត៌មានប្រកាសឡើងជាផ្លូវការណាមួយក៏ដោយចុះ។

ខ្សែប្រយុទ្ធក្រុម PSG រូបនេះ បានខកខានការហ្វឹកហាត់កាលពីថ្ងៃពុធ ហើយបានធ្វើលំហាត់ប្រាណ និងទទួលការព្យាបាលដោយចលនា(Phisioteraphy) បន្ទាប់ពីទទួលរងរបួសកំភួនជើងក្នុងជំនួបផ្តួលក្រុម ព័រទុយហ្គាល់នៅវគ្គ ១៦ក្រុមចុងក្រោយ។ បណ្តាញសារព័ត៌មានអ៊ុយរូហ្គាយបាននិយាយថាគ្រូបង្វឹក Oscar Tabarez បានសំលឹងរកមើលខ្សែប្រយុទ្ធម្នាក់ផ្សេងទៀតដើម្បីជំនួសរូបគេសម្រាប់ជម្រើស ១១នាក់ដំបូងត្រៀមចូលរួមប្រកួតនៅថ្ងៃថ្ងៃសុក្រនេះ បើទោះបីជាកីឡាករ Cavani អាចនឹងមានវត្តមាននៅលើកៅអីជាកីឡាករបម្រុងក្តី។


Cavani ត្រូវបានប្តូរចេញពីទីលានប្រកួតមុនបញ្ចប់ការប្រកួតនៅនាទីទី១៨ ខណៈដែលក្រុមអ៊ុយរូហ្គាយបានផ្តួលព័រទុយហ្គាល់ ២-១ ដោយគ្រាប់បាល់ពីរគ្រាប់រកបានដោយខ្សែប្រយុទ្ធរូបនេះតែម្តង។