ខ្សែការពារកណ្តាលរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Yerry Mina បានក្លាយជាគោលដៅ របស់ក្រុមយក្សនៅលីកកំពូលតួគីគឺក្រុម Fenerbahce ជាការដាក់សំណើរផ្តល់នូវតម្លៃខ្លួនប្រមាណ ៣0 លានអឺរ៉ូអោយក្រុមជើងឯក La liga (២០១៧-២០១៨)ពិចារណា។

កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានបញ្ចេញទេពកោសល្យដ៏គួរអោយចាប់អារម្មណ៍មួយនៃការប្រកួត World Cup ដែលស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ៣លើកសម្រាប់ក្រុមជម្រើសជាតិមុនពេល ក្រុមបានធ្លាក់ចេញពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយក្រោមស្នាដៃតោកំណាចអង់គ្លេស។ ទោះបីជាយ៉ាងនេះក្តី Mina បានធ្វើឱ្យក្លឹបទួរគី Fenerbahce បង្ហាញចំណាប់អារម្មណ៍និងបានផ្តល់សំណើរនេះឡើងដើម្បីនាំយករូបគេមកពង្រឹងក្រុម។

Mina បានផ្ទេរពីក្លិបនៅលីកកំពូលប្រេស៊ីលគឺក្រុម Palmeiras មកកីឡាដ្ឋាន Camp Nou ក្នុងតម្លៃខ្លួន ១១,៨លាន លានអឺរ៉ូដូច្នេះបើ Barca ព្រមបញ្ចេញខ្សែការពាររូបនេះចេញមែននោះ ក្រុមនិងរកបាននៅប្រាក់ចំណេញសមរម្យ។