ក្លឹប Real Madrid បានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលយកសំណើរក្នុងការចាកចេញពីក្រុមរបស់កីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះហើយស្របពេលដែលរបាយការណ៍របស់ Juventus បានបង្ហាញថាខ្សែប្រយុទ្ធ និងជាប្រធានក្រុមសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងស្វែងរកលំនៅដ្ឋានមួយនៅទីក្រុង Turin ជាមូលដ្ឋានរបស់ក្រុម Juventus នោះ ។

មជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាគាត់ Ronaldo អាចនឹងចាកចេញពីទីក្រុងដែលល្អសម្រាប់គាត់ និងក្រុមគ្រួសារជាមួយ នឹងជីវិតដ៏ទាន់សម័យ និងមានសុភមង្គលនាពេលកន្លងមកនៅរដ្ឋធានីអេស្ប៉ាញ ខណៈដែលអតីតខ្សែប្រយុទ្ធស្លាបក្រុម Man.United ក៏បានគិតអំពីអនាគតរបស់ខ្លួនថានិងត្រូវបន្តអាជីពនៅលីកបាល់ទាត់កំពូលក្នុងប្រទេសអ៊ីតាលីរួចទៅហើយក្តី។

កាលពីដើមសប្តាហ៍នេះការបង្ហាញទូរទស្សន៍របស់អេស្ប៉ាញឈ្មោះ Jugones បានរាយការណ៍ថា កីឡាករវ័យ ៣៣ឆ្នាំ រូបនេះនឹងចាកចេញពីរដ្ឋធានីរបស់អេស្ប៉ាញស្របពេល Real គ្រោងនឹងទទួលយកទឹកប្រាក់ចំនួន ១១៦,៥ លាន ដុល្លារពីម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ៧សម័យជាប់គ្នាចុងក្រោយគឺស្រ្តីជរា Juventus ។

កម្មវិធីទូរទស្សន៏ Jugones បានបន្តថា : ក្រុម Juventus បានយល់ព្រមក្នុងការបង់ប្រាក់ឱ្យ Ronaldo ៣៥លានដុល្លារក្នុង ១ឆ្នាំសម្រាប់ប្រាក់ពលកម្មនឿយហត់ដែលធ្វើឱ្យគាត់អាចក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម។

ខ្សែរប្រយុទ្ធឆ្នើម CR7 កំពុងស្វែងរកលំនៅដ្ឋាននៅទីក្រុង Turin ប្រទេសអ៊ីតាលី
អត្ថបទទាក់ទង
