ក្លឹប Real Madrid បានយល់ព្រមផ្ទេរយកខ្សែការពារស្ដាំសញ្ជាតិអេស្ប៉ាញ Alvaro Odriozola ពី Real Sociedad ក្នុងតម្លៃ៤០លានអឺរ៉ូ។

កីឡាករវ័យ២២ឆ្នាំដែលមានឈ្មោះទៅលេង World Cup ជាមួយអេស្ប៉ាញឆ្នាំនេះ បានចុះកុងត្រារយៈពេល៦ឆ្នាំនៅកីឡដ្ឋាន Bernabeu។ ការមកដល់ទឹកដីទីក្រុង Madrid កីឡាករវ័យក្មេង Odriozola ត្រូវប្រជែងតំណែងជាមួយសិស្សច្បង Dani Carvajal ដែលកំពុងលេងតំបន់ការពារស្ដាំស្រាប់។

Alvaro Odriozola គឺជាយុវជនចេញពីក្លឹប Real Sociedad ផ្ទាល់។ ក្នុងឆ្នាំ២០១៧ គេក៏បានឡើងមកក្រុមធំ។ រដូវកាល២០១៧-១៨ គេបង្ហាញខ្លួននៅ La Liga បាន៣៥ប្រកួត បានបញ្ជូនគ្រាប់បាល់ឲ្យមិត្តរួមក្រុមទាត់ចូល៤គ្រាប់ និងលេងនៅ Europa League បាន៦ប្រកួត ទាត់ចូល១គ្រាប់៕

Via: Sabay
ក្លឹបយក្សអេស្ប៉ាញ Real Madrid ទិញបានកីឡាករអេស្ប៉ាញវ័យក្មេងម្នាក់តម្លៃ៤០លានអឺរ៉ូ
អត្ថបទទាក់ទង
