ការប្រកួតយប់មិញនេះ លោក Southgate បានបញ្ចេញក្បាច់ចម្លែកនៅពេលមានបាល់លើកជ្រុង។ ក្បូន “រថភ្លើងគួរឲ្យស្រលាញ់ ឬ The Love Train” របស់គ្រូបង្វឹកអង់គ្លេសពិតជាធ្វើឲ្យកីឡាករស៊ុយអែតឈឺក្បាលមិនស្ទើរ ព្រោះជាយុទ្ធសាស្ត្របំភ័ន្តភ្នែក ធ្វើឲ្យខ្សែការពារមិនដឹងចាប់មួយណាទុកមួយណា។

វាមិនមែនជារឿងចៃដន្យទេ ដែល៨ក្នុងចំណោម១១គ្រាប់របស់អង់គ្លេសបានមកពីបាល់ Free-kick និង លើកចេញពីជ្រុង ដូចដែល Southgate បាននិយាយថា អង់គ្លេសឈ្នះព្រោះកូនក្រុមរបស់លោកមានភាពឆ្លាតវៃ។

បាល់ទាត់សម័យទំនើប ប្រព័ន្ធការពារគឺជាការរៀបចំ ដើម្បីតាមបិទខ្សែប្រយុទ្ធរបស់គូបដិបក្ខ។ ម្ល៉ោះហើយគ្រូបង្វឹកដែលកំពុងបង្កើតប្រវត្តិសាស្ត្រឲ្យក្រុមតោកំណាចបានទាញផលប្រយោជន៍ពីយុទ្ធសាស្ត្ររៀបចំទុកមុននេះ ដោយបន្ថែមចំនួនកីឡាករទៅក្នុងតំបន់ប្រយុទ្ធនៅពេលមានឱកាសលួចវាយឆ្មក់។

១គ្រាប់របស់ Harry Maguire បានបង្ហាញថា ក្បួនចម្លែករបស់ Southgate ពិតជាមានប្រសិទ្ធភាព នៅពេលមានបាល់ជ្រុង។ កូនក្រុមរបស់លោកឈរតម្រៀបគ្នាជាជួរមុននឹងរត់ទៅទីតាំងផ្សេងៗនៅពេលបាល់ហោះមកក្នុងតំបន់គ្រោះថ្នាក់របស់ស៊ុយអែត។ ខ្សែការពាររបស់ស៊ុយអែតផ្តោតទៅលើតែ Harry Kane បណ្ដាលឲ្យ Maguire មានឱកាសតែតបញ្ចូលទីយ៉ាងស្រួល។
គ្រាប់បាល់ទី២របស់អង់គ្លេសបានកើតឡើងស្រដៀងគ្នានឹងគ្រាប់ទី១ទៀត នៅពេលដែល Dele Alli ក្លាយជាកីឡាករបន្ថែមរត់ទៅក្នុងប្រអប់គ្រោះថ្នាក់របស់ស៊ុយអែត ធ្វើឲ្យតារាឆ្នើមរបស់ក្រុម Spurs មានឱកាសលោតសំកាំងតែតដោយគ្មានការរំខានឡើយ៕

Deli Alli តែតបញ្ចូលទីបានសម្រេច
By: Sabay
