ការប្រកួត World Cup វគ្គ ៨ក្រុមចុងក្រោយកាលពីរំលងអធ្រាតឈានចូលដល់ថ្ងៃទី៨ កក្កដា ២០១៨ ដ៏គួរឱ្យកត់សម្គាល់ក្រុមម្ចាស់រុស្ស៊ីបានបរាជ័យក្នុងការឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើការស៊ុតបាល់ប៉េណាល់ទី។

ការប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះមានឪកាសរកបានគ្រាប់បាល់ដោយការស៊ុតដ៏ល្អរបស់កីឡាករ Chery Shev នៅនាទីទី៣១ ប៉ុន្តែកីឡាករក្រូអាត
Kramaric បានធ្វើការវាយបកតាមស្មើវិញនៅនាទីទី៣៨។ បញ្ចប់លទ្ធផលម៉ោងធម្មតា(៩០នាទី)១:១ ចូលដល់នាទីទី១០១ កីឡាករ Vida របស់ក្រូអាតមានឪកាសនាំមុខដោយការតែបញ្ចូលទីនាំមុខមុន ប៉ុន្តែនៅនាទីទី១១៥ កីឡាករ Fernandes បានវាយបកតាមស្មើវិញជាមួយលទ្ធផលម៉ោងបន្ថែម ១៥នាទីពីរដងគឺលទ្ធផលស្មើគ្នា ២:២ ទៀត។

អាជ្ញាកណ្តាលបានក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី និងរុស្សី និងបន្តដល់ អាជ្ញាកណ្តាលបានសម្រេចកាត់សេចក្តី ដោយការទាត់បាល់ម្នាក់ ៥គ្រាប់ ជាលទ្ធផលក្រុមរហស្សនាមក្រឡាអុកក្រូអាត ធ្វើបានសម្រេចដោយស៊ុតបញ្ចូលទីបានរហូត ៤គ្រាប់ក្នុងចំណោម ៥គ្រាប់ ខណៈដែលម្ចាស់ផ្ទះរុស្សីស៊ុតបាល់បានតែ ៣គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥គ្រាប់ដូចគ្នា។ ថ្វីត្បិតតែបរាជ័យបញ្ចប់ត្រឹមវគ្គនេះក៏ពិតមែនប៉ុន្តែ ក្រុមអ្នកគាំទ្រផ្ទះបានបង្ហាញអារម្មណ៏គាំទ្រ យ៉ាងកក់ក្តៅ និងបានបង្ហាញអារម្មណ៏សោកស្តាយដែលមិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ។

ក្រូអាតឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវជួបនឹងអង់គ្លេសនាថ្ងៃព្រហស្បត្ត៏ទី១២ កក្កដា ២០១៨ ខណៈបែលហ្សិក នឹងត្រូវជួបជាមួយក្រុមបារាំងនៅថ្ងៃពុធទី១១ កក្កដា ២០១៨ ដើម្បីរកបាន ២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ។