«យើងនៅតែរក្សាស្តាប់ ឮសំណួរដូចគ្នា ហើយយើងផ្តល់ឲ្យនូវចម្លើយដូចគ្នា» នេះបើយោងទៅតាមការការបញ្ជាក់របស់ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Ivan Perisic កាលពីសប្តាហ៍មុន។

គ្រប់ពេលដែលកីឡាករម្នាក់របស់ក្រុមក្រូអាស៊ី បង្ហាញខ្លួនពីមុខបណ្តាញសារព័ត៌មានក្នុងព្រឹត្តិការណ៍ World Cup នេះ ពួកគេដឹកថា សំណួរមួយអំពី Modric នឹងកើតឡើង ហើយគ្រប់ពេលទាំងអស់ ចម្លើយគឺការនិយាយកោតសរសើរផ្សេងៗទៅលើប្រធានក្រុមរបស់ពួកគេ។ ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងពេលក្រុមរបស់ខ្លួនឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងទីក្រុងម៉ូស្គូ នៅរាត្រីថ្ងៃពុធ តាមរយៈការជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតចំនួន ៣លើកក្នុងចំណោមការប្រកួត ៥លើករបស់ក្រុមជម្រើសជាតិក្រូអាស៊ី។

Modric បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងប្រទេសរុស្ស៊ី ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ដ៏អស្ចារ្យ ១គ្រាប់ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងវគ្គចែកពូលផងដែរ និងបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក និងរុស្ស៊ី។ ការបង្ហាញពីទម្រង់លេងដ៏ល្អរបស់កីឡាករនៃក្លិប Real Madrid រូបនេះក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក ពិតជាផ្តល់នូវការចាប់អារម្មណ៍យ៉ាងពិសេស ហើយបើទោះបីស៊ុតបាល់ប៉េណាល់មិនចូលទី ១គ្រាប់នៅនាទីបន្ថែម១៥នាទី២ដងក៏ដោយ ប៉ុន្តែ គេនៅតែអាចស៊ុតបាល់បញ្ចូលទីពីចំណុចពិន័យ១១ម៉ែត្រ ១គ្រាប់ទៀត ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក។

ខ្សែប្រយុទ្ធ Mario Mandzukic បានឲ្យដឹងថា៖ «ខ្ញុំបានស្គាល់ Luka អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនត្រឹមតែស្ថិតនៅជាមួយនឹងក្រុមជម្រើសជាតិឡើយ។ យើងបានលេងក្នុងកម្រិតក្លិប ផងដែរ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕