ក្លឹបអ្នកមានបុណ្យរបស់អេស្ប៉ាញ Barcelona បានចុះហត្ថលេខាយកកីឡាករ Arthur ពីក្លឹបប្រេស៊ីល Gremio ដែលមានតម្លៃប្រមាណ៤០លានអឺរ៉ូ ឬ៣៥,៥លានផោន។

ខ្សែបម្រើវ័យ២១ឆ្នាំបានចុះហត្ថលេខាលេងរយៈពេល៦ឆ្នាំនៅ Nou Camp ដោយមានតម្លៃផ្ដាច់កុងត្រា (Buy-out clause) ៤០០លានអឺរ៉ូ។ ការនាំយកកីឡាករវ័យក្មេងរូបនេះធ្វើឡើង១ថ្ងៃប៉ុណ្ណោះបន្ទាប់ពី Barcelona អនុញ្ញាតឲ្យ Paulinho ចាកចេញពីក្លឹបទៅលេងនៅលីគកំពូលចិនក្នុងលក្ខខណ្ឌខ្ចីជើង។

Arthur ចូលរួមជាមួយ Gremio ក្នុងឆ្នាំ២០១០ ពីក្លឹប Goias Esporte Clube នៃលីគតូចមួយរបស់ប្រេស៊ីល។ យុវជនរូបនេះលេងឈុតធំលើកដំបូងក្នុងអាយុ១៨ឆ្នាំដែលកាលណោះក្រោមការបង្វឹករបស់អតីតគ្រូជម្រើសជាតិប្រេស៊ីល Luiz Felipe Scolari ក្នុងឆ្នាំ២០១៥៕

ក្លឹប Barcelona ចាយ៤០លានចុះហត្ថលេខាយកកីឡាករ Arthur ពីក្លឹបប្រេស៊ីល Gremio
អត្ថបទទាក់ទង
