
ក្លិប Manchester City បានបំបែកកំណត់ត្រារបស់ក្លឹបរបស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើ-ប្រយុទ្ធ Riyad Mahrez ពីក្លិប Leicester City ក្នុងតម្លៃ 60លានផោន ជាមួយនឹងកិច្ចសន្យា 5ឆ្នាំក្រោយខកខាននាំយករូបគេកំលុងខែមករា ២០១៨ កន្លងមក។ កីឡាករក្រុមជម្រើសជាតិអាល់ហ្សេរីវ័យ រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំដើម្បីក្លាយជាកីឡាករទី១ របស់ក្រុមមេឃខៀវ Man.City ចាប់តាំងពីពួកគេឈ្នះពាន Premier League រដូវកាល (២០១៧-២០១៨)នេះ ។

មិនមានការបង្ហាញតំលៃការផ្ទេរនេះឡើយ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា Manchester City បាន ចំណាយខ្ទង់ 60លានផោន។ កីឡាករវ័យ 27ឆ្នាំរូបនេះជាសមាជិកសំខាន់ក្នុងការជួយ Leicester City លើកពាន English Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបនៅឆ្នាំ2016 ហើយការមកកាន់ Etihad លើកនេះ Mahrez បានអោយដឹងថា គេចង់ជោគជ័យបន្ថែមទៀតក្នុងវិថីបាល់ទាត់។ Riyad Mahrez បង្ហាញខ្លួនបាន 179ប្រកួតអោយ Leicester City រកបាន 48គ្រាប់៕

ក្លឹប Manchester City ទិញបានខ្សែបម្រើ Riyad Mahrez ពីក្រុម Leicester City
អត្ថបទទាក់ទង
