ក្លិបកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Lucas Torreira ពីក្លឹប Sampdoria នៅក្នុងតម្លៃ ២៦,៤លានផោន។ Torreira វ័យ ២២ឆ្នាំបានក្លាយជាអ្នកចុះកុងត្រាទីបួនដើម្បីផ្លាស់មកកីឡាដ្ឋាន Emirate Stadium របស់គ្រូបង្វឹកលោក Unai Emery នៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់កីឡាករ Stephan Lichtsteiner ពីក្រុម Juventus, Bernd Leno មកពី Bayer Leverkusen និង Sokratis មកពី Borussia Dortmund រួចមក ។ ការពង្រឹងខ្សែបម្រើកណ្តាលគឺជាអាទិភាពមួយសម្រាប់ គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Emery ចាប់តាំងពីគាត់បានជំនួសលោក Arsene Wenger និងក្រោយការចាកចេញរបស់ កីឡាករ Jack Wilshere និង Santi Cazorla។

Torreira កីឡាករសញ្ជាតិអ៊ុយរូហ្គាយ នឹងពាក់អាវលេខ១១ ដែលទំនេរបន្ទាប់ពីខ្សែបម្រើ Mesut Ozil បានកាន់កាប់អាវលេខ១០ លេខរបស់កីឡាករ Jack Wilshere។ រូបគេបានចូលបង្ហាញខ្លួនសម្រាប់ក្រុមដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទដោយបានឆ្លងកាត់ការបំពេញលក្ខខណ្ឌវេជ្ជសាស្រ្តការត្រួតពិនិត្យសុខភាពរួចមក ។

ក្រុម Arsenal បានចាប់អារម្មណ៏ចង់ចុះកិច្ចសន្យាជាមួយ Perreira តាំងតែពីមុនព្រឹត្តការណ៏ World Cup ២០១៨ បានចាប់ផ្តើម ប៉ុន្តែត្រូវបានពន្យាពេលសម្រាប់ក្រុមជម្រើជាតិអ៊ុយ និងក្រោយពេលដែលក្រុមបានធ្លាក់ចេញនៅវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងមាន់គកបារាំង ខណៈដែល Perreira មិនបានឆ្លៀតពេលសម្រាក និងជិះយន្តហោះត្រលប់ទៅកាន់ទីក្រុង Montevideo ជាមួយមិត្តរួមជាតិដើម្បីសម្រាកនោះទេ ប៉ុន្តែបានជ្រើសរើសការបង្ហាញខ្លួនចូលរួមចុះកុងត្រា និងបង្ហាញខ្លួនជាមួយក្រុម Arsenal ទៅវិញ។

កាំភ្លើងធំ Arsenal ចុះហត្ថលេខានាំយកខ្សែបម្រើអ៊ុយរ៉ូហ្គាយ Torreira ពីក្រុម Sampdoria
អត្ថបទទាក់ទង
