បន្ទាប់ពីការនាំយកកីឡាករ Cristiano Ronaldo មកពង្រឹងតំបន់ប្រយុទ្ធ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A អ៊ីតាលី Juventus កំពុងតែសម្លឹងមើលការពារខ្សែការពារបន្ថែមទៀតជាមួយគោលដៅផ្តោតលើកីឡាករអន្តរជាតិអ៊ុយរូហ្គាយ Diego Godin បច្ចុប្បន្នជាសមាជិកក្រុម At.Madrid ។

លោក Max Allegri គ្រូបង្វឹកក្រុម Juventus អាចនឹងមានជម្រើសតិចតួចសម្រាប់ធនធានដែលមានស្រាប់ដូចជាដើម្បីរក្សាទុកកីឡាករ ខ្សែការពារអ៊ីតាលី Daniel Rugani ខណៈដែលរូបគេកំពុងតែស្ថិតនៅនៅលើផ្លូវផ្ទេរទៅកាន់ក្រុម Chelsea ស្របពេលអនាគតរបស់កីឡាករខ្សែការពារបារាំង Medhi Benatia ស្ថិតនៅក្នុងភាពមិនច្បាស់។ Mattia Caldara បានត្រលប់មកវិញបន្ទាប់ពីរយៈពេលមួយឆ្នាំលេងនៅក្លឹប Atalanta ប៉ុន្តែ Allegri ចង់បានខ្សែការពារកណ្តាលដែលមានបទពិសោធន៍ Diego Godin ដើម្បីការពារការវាយលុកពីសំណាក់ខ្សែប្រយុទ្ធ ស្របពេលក្រុមបានសម្លឹងមើលការប្រកួតប្រជែងនៅ ក្របខ័ណ្ឌ Champions League រដូវកាលថ្មីនេះ។

ខ្សែការពារជើងចាស់ Godin កិច្ចសន្យារបស់គេនិងផុតកំនត់នៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែកីឡាកររូបនេះនៅមិនទាន់បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីមួយ ដើម្បីបន្តសុពលភាពលេងនៅកីឡាដ្ឋាន Wanda Metropolitano របស់ក្រុម At.Madrid នៅឡើយទេ។

Uruguay’s defender Diego Godin is seen before kick off of the Russia 2018 World Cup Group A football match between Egypt and Uruguay at the Ekaterinburg Arena in Ekaterinburg on June 15, 2018. (Photo by JORGE GUERRERO / AFP) / RESTRICTED TO EDITORIAL USE – NO MOBILE PUSH ALERTS/DOWNLOADS (Photo credit should read JORGE GUERRERO/AFP/Getty Images)

យោងតាមសារព័ត៌មាន Tuttosport លោក Allegri នឹងផ្តល់កិច្ចសន្យារយៈពេលវែងមួយទៅឱ្យកីឡាករវ័យ 32ឆ្នាំរូបនេះឱ្យចាកចេញពីរដ្ឋធានីអេស្ប៉ាញដើម្បីមករួមក្រុម។ Godin បានផ្ទេរទៅ Atletico ពីក្លឹប Villarreal កាលពីឆ្នាំ២០១០ បានជួយក្រុមឈ្នះពានរង្វាន់ La Liga ក្នុងឆ្នាំ២០១៤ និងលើកពាន UEFA CUP កាលពីរដូវកាលមុន។ មិត្តរួមក្រុម At.Maddrid របស់ Godin កីឡាករ Stefan Savic គឺជាខ្សែការពារ ម្នាក់ទៀតស្ថិតនៅនៅក្នុងបញ្ជីចង់បានរបស់ Juntus ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើក្រុម Juventus បានបរាជ័យក្នុងការនាំយកខ្សែការពារេគោលដៅកំពូលរបស់ពួកគេនោះជម្រើស១ទៀតគឺខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Shkodran Mustafi របស់ក្រុម Arsenal គឺជាជម្រើសបន្ទាប់ ខណៈកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះបានផ្ទេរទៅកីឡាដ្ឋាន Emirate ពីក្រុម Valencia នៅឆ្នាំ២០១៦ និងបានតស៊ូខិតខំប្រឹងប្រែងលេងយ៉ាងខ្លាំង កាលពីរដូវកាលមុន ប៉ុន្តែជួបភាពការខកចិត្ត ក្នុងការបង្ហាញខ្លួនអោយជម្រើសជាតិអាឡឺម៉ង់ក្នុងព្រឹត្តការណ៏ World Cup របស់គ្រូបង្វឹកលោក Joachim Low។

ប្រភព៖ Thesun