ក្លិប Liverpool បានចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Alisson សម្រាប់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន៧៥លានអឺរ៉ូ (ស្មើនឹង៨៧,៣លានដុល្លារអាមេរិក) ដោយរង់ចាំតែការត្រួតពិនិត្យប៉ុណ្ណោះ។ អ្នកចាំទីរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ និងត្រូវបានរំពឹងទុកថា នឹងទទួលការត្រួតពិនិត្យសុខភាពនៅថ្ងៃសៅរ៍នេះ។

ក្លិប Liverpool របស់ក្របខ័ណ្ឌ Premier League ដំបូងឡើយបានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់ ៧០លានអឺរ៉ូ កាលពីថ្ងៃអង្គារ ដោយសំណើនោះត្រូវបានច្រានចោល ប៉ុន្តែក្លិបទាំង២ បច្ចុប្បន្នបានឈានដល់ការព្រមព្រៀងគ្នាហើយ។ ក្លិប Liverpool និង Roma បានយល់ព្រមលើសេចក្តីលម្អិតចុងក្រោយនៃការផ្ទេរនេះ កាលពីថ្ងៃពុធ ជាមួយនឹងតម្លៃខ្លួនដែលក៏រាប់បញ្ចូលទាំងប្រាក់ឧបត្ថម្ភបន្ថែម ៥លានអឺរ៉ូទៀតផងដែរ ដែលនឹងត្រូវបង់ឲ្យក្នុងរយៈពេល២ឆ្នាំ។ ក្លិប ក៏ត្រៀមលក្ខណៈរួចរាល់ផងដែរក្នុងការផ្ទេរ Alisson ប្រសិនបើអ្នកចាំទី Thibaut Courtois ចាកចេញ ប៉ុន្តែ ក្លិប Liverpool បានបញ្ចេញសកម្មភាពយ៉ាងរហ័សក្នុងការនាំយកអ្នកចាំទីដែលជាគោលដៅទី១ របស់ពួកគេ។

ក្លិប Chelsea មិនបានដាក់សំណើអ្វីឡើយ។ Alisson បានធ្វើការពិភាក្សាជាមួយនឹងលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool កាលពីថ្ងៃអង្គារ និងមានបំណងក្នុងការផ្ទេរទៅកាន់ក្រុមជើងឯករងរបស់ក្របខ័ណ្ឌ Champions League មួយនេះ។ អ្នកចាំទីអន្តរជាតិប្រេស៊ីលរូបនេះ នឹងចូលជំនួសកន្លែងរបស់អ្នកចាំទីជម្រើសទី១ Loris Karius នៅឯ Liverpool។ Alisson បានផ្ទេរមកពីក្លិប Internacional ទៅកាន់ក្លិប Roma កាលពីឆ្នាំ២០១៦ សម្រាប់តម្លៃខ្លួន៧,៥លានអឺរ៉ូ៕

Liverpool ចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Alisson ពី Roma ក្នុងតម្លៃខ្លួន ៧៥លានអឺរ៉ូ
អត្ថបទទាក់ទង
