គ្រូបង្វឹកថ្មីនៃក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃពុធម្សិលម៉ិញនេះថា រូបលោកចង់បង្កើតឲ្យមានភាពសប្បាយរីករាយ ដល់អ្នកគាំទ្រនៅក្របខណ្ឌ English Premier League ក្នុងគោលបំណងមួយ ដើម្បីសម្រេចគោលដៅរបស់លោកផងដែរ។

បុរសវ័យ ៥៩ឆ្នាំសញ្ជាតិអ៊ីតាលីរូបនេះមកដល់ Stamford Bridge គឺមកជំនួសកៅអីរបស់លោក Antonio Conte ដែលត្រូវបណ្ដេញចេញ មួយឆ្នាំក្រោយដឹកនាំ Chelsea ពោលធ្វើឲ្យក្លឹបធ្លាក់ខ្លួនផុងកាន់តែជ្រៅ ដោយមិនជាប់ក្នុងវគ្គជំរុះនៃក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League បានត្រឹមលេងនៅពាន Europa League តែប៉ុណ្ណោះ។ ការមកដល់របស់ Sarri អតីតគ្រូបង្វឹកក្លឹប FC Napoli រូបនេះបាននាំយកកីឡាករដំបូងក្រោមការដឹកនាំរបស់លោក គឺកីឡាករខ្សែបំរើកណ្ដាលសញ្ជាតិអ៊ីតាលី Jorginho បានសម្រេចចិត្តដើរតាមលោកពីក្លឹប Napoli មកចូលរួមនៅ Chelsea ដើម្បីពង្រឹងតំបន់ខ្សែបំរើកណ្ដាល ឲ្យកាន់តែរឹងមាំនឹងខ្លាំងពេលអនាគត។

គួរបញ្ជាក់ថាតោខៀវ Chelsea នឹងត្រូវប្រកួតបើកឆាកបើកទំព័ររដូវកាលថ្មីប្រកួតពាន Community Shield តតាំងជាមួយក្រុមមេឃខៀវ Manchester City នៅថ្ងៃទី០៥ ខែសីហាខាងមុខ ហើយមួយសប្ដាហ៍ក្រោយទៅសួរសុខទុក្ខក្រុម Huddersfield Town នៅថ្ងៃបើកឆាកក្របខណ្ឌ English Premier League ផងដែរ៕
Via: BTV
គ្រូបង្វឹកថ្មីលោក Sarri ចង់ឲ្យអ្នកគាំទ្រ Chelsea ទទួលបានភាពសប្បាយរីករាយ
អត្ថបទទាក់ទង
