បន្ទាប់ពីខកខានអស់រយៈពេល ៦៣៦ថ្ងៃ ក្រោយពេលដែល កីឡាករអន្តរជាតិអេស្បាញវ័យ ៣៣ឆ្នាំ ឆ្នាំរូបនេះ ជួបប្រទះ នឹងបញ្ហារបួសរាំរៃកំលុងពេលលេងនៅកីឡាដ្ឋាន Emirate Stadium និង ទទួលការវះកាត់របួសកែងជើង និងកជើងរហូតដល់ ១០លើកហើយនៅកំលុង ខែតុលា ឆ្នាំ២០១៧។ Carzolaបានសម្តែងការរីករាយពេញចិត្តដែលអាចត្រលប់មករកភាពប្រក្រតីវិញព្រមជាមួយការបង្ហាញវត្តមានក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្រុម Hercules កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។

ទោះជាបានជួបបញ្ហារបួសអូសបន្លាយយ៉ាងយូរក្តីក៏រឿងរ៉ាវនេះ មិនបានរារាំងរូបគេពីការវិលត្រលប់ទៅទីលានបាល់ទាត់វិញដែរ។ បន្ទាប់ពីការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្រុម Arsenal កាលពីខែមិថុនា កីឡាករខ្សែបម្រើជើងចាស់រូបនេះបាន ឆ្លងកាត់ការធ្វើតេស្តសុខភាពជាមួយអតីតក្រុមរបស់ខ្លួនគឺ Villarreal ខណៈដែលរូបគេចង់បានការវិលត្រឡប់មកកាន់ការប្រកួតនិង ចូលលេងវិញជាអោយបានទៀងទាត់តាមដែលអាចធ្វើទៅបាននោះ។

Cazorla ក៏បានបង្ហាញវត្តមានចូលលេងបាន ២៣នាទីសម្រាប់ក្រុមទទួល លទ្ធផលស្មើ ១-១ ជាមួយក្រុម Segunda នៅក្របខណ្ឌលំដាប់ទី២(Division B)នៅលើទឹកដី Mini Estadi របស់ Villarreal B ផងដែរ។

Cazorla វិលត្រលប់មកកាន់ទីលានប្រកួត ជាមួយអតីតក្រុម Villareal ក្រោយខកខាន ៦៣៦ថ្ងៃ
អត្ថបទទាក់ទង
