អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Jack Wilshere បានបង្ហើបប្រាប់ឱ្យដឹងពីមូលហេតដែលសម្រេចចិត្តចាកចេញពីកាំភ្លើងធំArsenal ក្នុងការផ្លាស់ទៅកាន់ក្លឹប West Ham ព្រោះតែមូលហេតុដែលគាត់ ធ្លាប់ជាអ្នកគាំទ្រក្លឹបមានមូលដ្ឋាននៅក្រុងឡុងដ៏នេះនិងចាត់ទុកក្រុមញញួរធំនេះជានិមិត្តរូបដរាបរៀងមក។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានចាកចេញ ពីក្រុមកាំភ្លើងធំ Arsenal ក្រោយពីកិច្ចសន្យារបស់ខ្លួនបានផុតកំណត់ (Free Trnsfer) ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Wilshere បានបន្ថែមថា: ពីមុនខ្ញុំធ្លាប់មានគោលបំណងទៅលេងនៅក្រៅប្រទេស និងនៅក្លឹបផ្សេងប៉ុន្តែទីបំផុតខ្ញុំសម្រេចិត្តឮផ្លាស់ទៅកាន់កីឡាដ្ឋាន London ដែលជាការបំពេញបំណងប្រាថ្នារបស់គាត់លេងអោយក្លឹបដែលគាត់ប៉ងតាំងពីកុមារភាព ខណៈដែលកីឡាករជានិមិត្តរូបរបស់ខ្ញុំមានដូចជា Paolo Dicanio, Travor Sinclair និង Julian Dicks និង Joe Cole។

Wilshere ធ្លាប់ចំណាយពេលលេងអោយ Arsenal នៅចន្លោះឆ្នាំ(២០០៨-២០១៨) ប៉ុន្តែធ្លាប់បានលេងអោយក្រុម Bolton ក្នុងលក្ខ័ណ្ឌខ្ចីជើងនៅឆ្នាំ២០១០ និងក្រុម Bournemouth នៅឆ្នាំ(២០១៦-២០១៧)។

ប្រភព៖ 90min
អតីតខ្សែបម្រើ Jack Wilshere ប្រាប់មូលហេតុចាកចេញពី Arsenal ដើម្បីចូលរួម West Ham
អត្ថបទទាក់ទង
