នាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge ក្នុងថ្ងៃនេះ បានអះអាងថា ខ្សែការពារ Jerome Boateng និងក្លឹប PSG កំពុងទាក់ទងគ្នារឿងផ្ទេរ។

នាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge
លោក Rummenigge បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “នៅអំឡុងពេលនេះ មិនទាន់មានការទាក់ទងផ្លូវការរវាងក្លឹប និងក្លឹបឡើយ។ ទោះជាយ៉ាងណា ខ្ញុំដឹងថា ក្លឹប PSG កំពុងទាក់ទងភ្នាក់ងារ Boateng។ ឥឡូវយើងមានតែរង់ចាំមើលសិនដើម្បីពិភាក្សារឿងផ្ទេរ។ យើងត្រូវតែចរចាយកតម្លៃផ្ទេរមួយដ៏សមស្រប”។

បើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន តម្លៃដែល Bayern ចង់បាន គឺស្ថិតក្នុងរង្វង់ ៥០ លានអឺរ៉ូ (ជាង ៥៨ លានដុល្លារសហរដ្ឋអាមេរិក)។
សូមបញ្ជាក់ផងដែរថា Boateng បានមកចូលរួមជាមួយ Bayern កាលពីឆ្នាំ ២០១១ និងបានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាង ៨ ឆ្នាំលេងឲ្យក្លឹបអាល្លឺម៉ង់មួយនេះ។ គិតមកទល់ពេលនេះ កីឡាករលេងឲ្យក្លឹបបានសរុប ២៥៨ ប្រកួត និងស៊ុតចូល ៨ គ្រាប់៕

Via:news.sabay
