Yoshinori Muto បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ក្នុងការផ្ទេរពីក្លឹប Mainz របស់អាល្លឺម៉ង់មកកាន់ក្លឹបក្នុងលីគកំពូលអង់គ្លេស Newcastle United នៅរដូវក្ដៅនេះ។

Muto នឹងក្លាយជាកីឡាករទី៥ដែលក្លឹបរហស្សនាមសារិកាព្រៃនាំចូលក្នុងរដូវកាលថ្មីនេះ។ យ៉ាងណាការប្រកាសផ្លូវការត្រូវរងចាំនៅសប្ដាហ៍ក្រោយ ព្រោះពេលនេះកំពុងរៀបចំឲ្យរួចរាល់នូវប័ណ្ណការងាររបស់ Muto។

Newcastle បានប្រកាសដំណឹងនេះកាលពីយប់ថ្ងៃសុក្រម្សិលមិញថា កិច្ចព្រមព្រៀងបានយល់ព្រមអស់ហើយ ខណៈកីឡាករវ័យ២៦ឆ្នាំរកចាំតែប័ណ្ណការងារតែប៉ុណ្ណោះ។ កីឡាករដែលស្ថិតក្នុងបញ្ជីឈ្មោះជាមួយជប៉ុនលេងនៅ World Cup ប្រទេសរុស្សីបានធ្វើដំណើរទៅពីទីក្រុង Tokyo ទៅកាន់ទីក្រុង Newcastle ដើម្បីពិនិត្យសុខភាពកាលពីម្សិលមិញ។ តាមការឲ្យដឹងខ្សែប្រយុទ្ធរូបនេះមានតម្លៃខ្លួន៩,៥លានផោន៕
សមាជិក World Cup ជាមួយជប៉ុនម្នាក់នឹងទៅលេងនៅ Newcastle
អត្ថបទទាក់ទង
