អ្នកចាត់ការ Diego Simeone និយាយថា បើសិនជាមានគេឲ្យលោកជ្រើសរើសរវាងខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo លោកនឹងយក Messi។

លោក Simeoneបានប្រាប់អ្នកសារព័ត៌មានថា៖ “បើសិនជាខ្ញុំត្រូវជ្រើសរើសរវាង Messi និង Ronaldo ខ្ញុំនឹងយក Messi”។

អ្នកចាត់ការ Diego Simeone មិនបានបកស្រាយច្រើនទេ អំពីមូលហេតុអ្វីដែលនាំឲ្យលោកអះអាងបែបនេះ។ ទោះជាយ៉ាងណា អ្នកចាត់ការរូបនេះបាននិយាយថា បើសិនជានៅក្នុងក្រុមដែលមានកីឡាករធម្មតាច្រើន ខ្សែប្រយុទ្ធ Ronaldo ល្អជាង Messi ប៉ុន្តែបើសិនជានៅក្នុងក្រុមដែលមានកីឡាករល្អច្រើន Messi ល្អជាងខ្សែប្រយុទ្ធព័រទុយហ្គាល់។

អ្នកចាត់ការ Diego Simeone របស់ក្រុម Atletico ថា: ជ្រើសយក Messi មិនយក Ronaldo ទេ
អត្ថបទទាក់ទង
