ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិហូឡង់កីឡាករ Davy Klaassen បានបញ្ចប់ការផ្ទេរពីក្រុម Everton ទៅក្របខណ្ឌ Bundesliga Werder Bremen ក្នុងតម្លៃបិទជិតមួយ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះមិនបានចូលរួមក្នុងជំនួបមិត្តភាពបរាជ័យចាញ់ក្រុម Blackburn Rovers ក្នុងលទ្ធផល ៣-0 កាលពីថ្ងៃព្រហស្បតិ៍នោះទេ ព្រោះត្រូវបានក្រុមផ្តល់ការអនុញ្ញាតធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីបំពេញលក្ខ័ណ្ឌផ្ទេរទៅក្រុមថ្មី។

ប៉ុន្តែពត៌មានជាផ្លូវការណ៏មួយបានចុះផ្សាយថាៈ ក្រុម Werder Bremen ត្រូវបានគេរាយការណ៍ថាបានចំណាយទឹកប្រាក់ ១២លានផោនសម្រាប់នាំយក Klaassen អតីតប្រធានក្រុម Ajax ដែលបានផ្ទេរមកក្រុម Everton កាលពីខែមិថុនា ឆ្នាំ២០១៧ ក្នុងទឹកប្រាក់ ២៣,៦លានផោន។

Klassen បានបង្ហាញសមត្ថភាពចូលលេងបានត្រឹមតែ ១៦លើកប៉ុណ្ណោះ ខណៈដែលកីឡាកររូបនេះត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ថារូបគេមិនមានអនាគតជាមួយគ្រូបង្វឹកថ្មីក្រុម Everton សញ្ជាតិព័រទុយហ្គាល់គឺលោក Marco Silva នោះទេ ទើបធ្វើអោយកីឡាកររូបនេះសម្រេចចិត្តជ្រើសរើសការចាកចេញ។

បន្ទាប់ពីចំណាយពេល ១រដូវកាល នៅឯកីឡដ្ឋាន Goodison Park កីឡាករ Klaassen ស្ថានភាពនិងអទម្រង់លេងរបស់ខ្លួនបានស្ថិតនៅក្នុងភាពមិនស្ថិតស្ថេរក្រោយពេលអតីតគ្រូបង្វឹកដែលបាននាំយករូបគេមករួមក្រុម Everton លោក Ronald Koeman ត្រូវបានបណ្តេញចេញកាលពីខែតុលាហើយត្រូវបានជំនួសដោយ Sam Allardyce ប៉ុន្តែអ្នកចាត់ការសញ្ជាតិអង់គ្លេសត្រូវក្រុមបញ្ចប់កិច្ចសន្យាបន្តទៀតកាល កំលុងខែឧសភា មុនពេលតែងតាំងលោក Marco Silva អតីតគ្រូបង្វឹក Watford ជាអ្នកចាត់ការទូទៅថ្មី។
កីឡាករ Klassen អតីតប្រធានក្រុម Ajax ផ្ទេរពី Everton ទៅ Werder Bremen ជាផ្លូវការណ៏
អត្ថបទទាក់ទង
