យោងគេហទំព័រ Sky Sports បានចុះផ្សាយថាៈ Chelsea បានកំនត់គោលដៅចង់បានអ្នកចាំទី Jordan Pickford ជាជម្រើសអាទិភាព ប្រសិនបើអ្នកចាំទីដៃទី១ បច្ចុប្បន្នគឺកីឡាករ Thibaut Courtois ចាកចេញពីកីឡាដ្ឋាន Stamford Bridge ទៅកាន់ក្រុមអធិរាជស Real Madrid នៅរដូវកាលថ្មីនោះ។ Pickford ត្រូវបានមើលឃើញថាមានការទាក់ទាញ និងចាប់អារម្មណ៏ច្រើនជាងកីឡាករ ២រូបផ្សេងទៀតនោះគឺ Kasper Schmeichel របស់ក្រុម Leicester City និង Jack Butland របស់ក្រុម Stoke City។

Pickford កីឡាករអ្នកចាំទីដៃទី១ របស់ក្រុមជជ្រើសជាតិអង់គ្លេស ដែលទើបតែចំណាយពេលនៅរដូវកាលដំបូងលេងអោយក្រុម Everton មានកិច្ចសន្យារហូតដល់ ៥ឆ្នាំឯណោះនៅកីឡាដ្ឋាន Goodision Park ទឹកដី Everton និងគឺជាកីឡាករម្នាក់ដែលបានបង្ហាញទម្រង់លេងបានល្អបំផុតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្ស៊ីនាពេលកន្លងមក។ តម្លៃខ្លួន ៣០លានផោននៃការផ្ទេរ Pickford កាលពីខែមិថុនា ឆ្នាំមុនមកកាន់ក្រុម Everton បានធ្វើឱ្យគាត់ក្លាយជាអ្នកចាំទីនៅក្របខណ្ឌ Premier League អង់គ្លេសថ្លៃបំផុត ដូច្នេះក្រុម Chelsea អាចនិងដាក់សំណើរដេញថ្លៃប្រហាក់ប្រហែលគ្នានេះផងដែរ សម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ។

អតីតអ្នកចាំទីរបស់ក្រុមឆ្មាខ្មៅ Sunderland រូបនេះក៏បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំជាមួយក្រុមពីផ្សេងគ្នាពោលគឺ កាលពីរដូវកាលមុនជាមួយ Everton និង Sunderland បន្ទាប់ពីត្រូវបានបោះឆ្នោតដោយអ្នកគាំទ្រនិងមិត្តរួមក្រុមរបស់គាត់។ Chelsea មិនទាន់បានដាក់សំណើរជាផ្លូវការណ៏ណាមួយ នៅឡើយទេសម្រាប់អ្នកចាំទីរូបនេះ ខណៈពេលដែលក្រុមទាំងពីរនៅមិនទាន់មានការអត្ថាធិប្បាយណាមួយឆ្លើយបំភ្លឺនៅឡើយផងដែរមកទល់ពេលនេះ។

ប៉ុន្តែ Courtois ត្រូវបានប្រព័ន្ធពត៌មានចុះផ្សាយថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ក្នុងតម្លៃខ្លួន ៣៥លានផោនស្របពេលប្ចច្ចុប្បន្នសាម៉ីខ្លួន កំពុងតែសម្រាកលំហែកាយនៅតំបន់ Tenerife ប្រទេសអេស្បាញ ក្រោយពីបានជួយក្រុមជម្រើសជាតិប៊ែលហ្សិកជាប់ចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ World Cup ២០១៨។
ក្លឹបតោខៀវ Chelsea ចង់បានអ្នកចាំទី Pickford របស់ Everton ប្រសិន Courtois ចាកចេញ
អត្ថបទទាក់ទង
