យោងគេហទំព័រ Sky Sports Italy បានឱ្យដឹងថាក្លឹប Inter Milan បានកំពុងធ្វើការចរចារ រវាងរបស់ភ្នាក់ងាររបស់ខ្លួន និងក្លឹបយក្សអ៊ីតាលីមួយនេះលើលទ្ធភាពនៃការផ្ទេរយកខ្សែបម្រើក្រុមអធិរាជស Real Madrid កីឡាករ Lucas Modric។ ប្រភពដដែលនេះបានអះអាងថា Modric អាចនឹងចាកចេញពីក្លឹប Real Madrid បន្ទាប់ពីមានការពិភាក្សា ដែលអាចនិងចេញជាផ្លែផ្កាខណៈដែលកិច្ចសន្យារបស់ខ្លួននៅសល់រយៈពេល ១២ខែប៉ុណ្ណោះនៅកីឡាដ្ឋាន Santiago Ber nabeu។

ក្រោយផ្ទេរពីក្រុមមាន់ខ្នាយមាស Tottenham Hotspur មក Real Madrid ក្នុងឆ្នាំ២០១២ ក្នុងតម្លៃ ៣០លានអឺរ៉ូ និងចូលលេងបាន ២៥៨ប្រកួត ខ្សែប្រយុទ្ធ Luka Modric បានអភិវឌ្ឍទម្រង់លេងក្លាយជា ខ្សែបំរើដ៏ល្អបំផុតម្នាក់ក្នុងវិស័យបាល់ទាត់ពិភពលោកនាពេលបច្ចុប្បន្ន។ ជាមួយការជួយអោយក្រុមឈ្នះពាន La Liga និងពានរង្វាន់ជើងឯកក្របខ័ណ្ឌ Champions League មួយផ្សេងទៀត។កាលពីពេលថ្មីៗនេះ Modric ជាមួយមិត្តរួមជាតិ Ivan Rakitic របស់ក្រុម Barcelona ក៏បានជួយក្រុមជម្រើសជាតិក្រូអាតឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងត្រូវបានប្រគល់បាល់មាស(Golden Ball)សម្រាប់ ការបង្ហាញទម្រង់លេងល្អរបស់គាត់នៅព្រឹត្តការណ៏ World Cup ២០១៨ ប្រទេសរុស្ស៊ី។

Inter ដែលនឹងត្រូវប្រកួតប្រជែងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយជាលើកដំបូងក្រោយខកខាន ៦ឆ្នាំកំពុងពង្រឹងក្រុមរបស់ពួកគេឱ្យបានល្អ។ក្រុមបានចុះហត្ថលេខានាំយកកីឡាករ Radja Nainggolan, Lautaro Martínez, Federíco Dimarco, Matteo Politano, Kwadwo Asamoah, Stefan de Vrij និង Sime Vrsaljko ។ ក្រុមក៏មានទំនាក់ទំនងចាប់អារម្មណចង់បានខ្សែបម្រើ Arturo Vidal ផងដែរប្រសិនបើកិច្ចព្រមព្រៀងសម្រាប់ Modric មិនអាចទៅរួចទេ។

ក្រុម Inter Milan មានកីឡាករក្រូអាតមួយចំនួនដូចជាៈ Marcelo Brozovic, Ivan Perisic និង Vrsaljko សុទ្ធតែកំពុងលេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Luciano Spalletti ទាំងនេះដែលជាមូលហេតុ អាចធ្វើអោយ Modric ធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួននាពេលឆាប់ៗនេះ។

ប្រភព៖ sport-english
Inter Milan បង្ហាញក្តីសុបិន្តចង់ចុះហត្ថលេខានាំយក Luka Modric មករួមក្រុម
អត្ថបទទាក់ទង
