Lionel Scaloni ​បាន​តាំង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​អាហ្សង់ទីន​បណ្ដោះ​អាសន្ន​បន្ទាប់​ពី​លោក​ Jorge Sampaoli ត្រូវ​បញ្ឈប់​ពី​តួនាទី​។

អតីត​គ្រូ​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ដឹកនាំ​ក្រុម​ប្រកួត​មិត្តភាព​២​សំខាន់​នៅ​ខែ​កញ្ញា​គឺ​ការ​ប៉ះ​ ក្វាតេម៉ាឡា​ និង​កូឡុំប៊ី​ដោយ​មាន​កិច្ច​សហការ​ពី​ជំនួយ​ការ​១​រូប​គឺ​លោក​ Pablo Aimar។​ នេះ​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​លើក​ដំបូង​របស់​អាហ្សង់ទីន​ក្រោយ​ខក​ចិត្ត​ធ្លាក់​ចេញ​ពី World Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។​ ​

Scaloni គឺ​ជា​អតីត​ខ្សែ​ការពារ​មួយ​រូប​បាន​ចំណាយ​ពេល​ភាគច្រើន​លេង​នៅ​ក្លឹប​អាជីព​នៅ​អេស្ប៉ាញ​ និង​​អ៊ីតាលី​ និង​ធ្លាប់​លេង​នៅ​អង់គ្លេស​មួយ​រយៈ​ដែរ​។​ ក្នុង​អាជីព​ដឹកនាំ​វិញ​បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ U20 របស់​អាហ្សង់ទីន​តែ​មួយ​ប៉ុណ្ណោះ៕