ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ចុងក្រោយ​ខ្សែ​បម្រើ​ឆ្នើម Luca Modric របស់​ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid កំពុង​ស្ថិត​ក្នុង​ការ​ចង់​បាន​ពី​​ក្លឹប​នៅ​អ៊ីតាលី Inter Milan។

Madrid ទើប​តែ​បាត់​បង់​កម្លាំង​សំខាន់​ម្នាក់​គឺ Cristiano Ronaldo ផ្លាស់​​ទៅ Juventus​ ទាំង​មិន​ស្រណោះ ក្នុង​តម្លៃ​​ខ្លួន​១០០​លាន​អឺរ៉ូ។ ក្រោយ​ពី​ឃើញ​ក្លឹប​រួម​លីគ Serie A ទិញ​បាន​កីឡាករ​លំដាប់​បែប​នេះ Inter Milan ដែល​ជា​ក្លឹប​ចាយ​លុយ​ធំ​​ពេល​បច្ចុប្បន្ន​​ក៏​ចង់​នាំ​យក​តារា​​លំដាប់​ពិភពលោក Modric មក​រួម​ក្រុម​ផង​ដែរ។

អ្វី​ជា​រឿង​ពិបាក​សម្រាប់ Inter នោះ​គឺ​ Modric បាន​ពង្រីក​កុងត្រា​ថ្មី​ជាមួយ Real កាល​ពី​ឆ្នាំ​២០១៦​ ធ្វើ​ឲ្យ​គេ​ត្រូវ​នៅ​ទឹក​ដី​អេស្ប៉ាញ​ដល់​ឆ្នាំ​២០២០។ ពាក់ព័ន្ធ​នឹង​ការ​ដោះដូរ​របស់​កីឡាករ​សញ្ជាតិ​ក្រូអាត​លោក Florentino Perez ដែល​ជា​ប្រធាន​ក្លឹប Madrid បាន​និយាយ​ខ្លី​ថា លទ្ធភាព​​តែ​មួយ​គត់​ដែល Modrid អាច​ចេញ​​គឺ​ត្រូវ​ចំណាយ​៧៥០​អឺរ៉ូ​​ឲ្យ​ក្លឹប​មក ព្រោះ​ជា​តម្លៃ​ទិញ​ផ្ដាច់កុងត្រា។

កេរ្តិ៍ឈ្មោះ​​របស់ Modrid កាន់​តែ​ល្បី​ៗ​ខ្លាំង​ឡើង​ៗ ក្រោយ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ព្រឹត្តិការណ៍ World Cup ២០១៨ នាំ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ និង​ឈ្នះ​ពាន​កីឡាករ​លេង​ល្អ​ជាង​គេ​ប្រចាំ​កម្មវិធី៕