ក្លិប Barcelona បានបំពេញការចុះហត្ថលេខាជាមួយនឹង Arturo Vidal ពីក្លិប Bayern Munich ក្រោយពីបានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗជាមួយនឹងខ្សែបម្រើអន្តរជាតិសស៊ីលីរូបនេះ ក្នុងការផ្ទេរដែលមានតម្លៃខ្លួន ២៧លានផោន (ស្មើនឹង ៣៥លានដុល្លារអាមេរិក)។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ ដែលបានផ្ទេរទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៥ ពីក្លិប Juventus កាលពីឆ្នាំ២០១៥ សម្រាប់តម្លៃខ្លួន ៣២លានផោននោះ បានជួបជាមួយនឹងមន្ត្រីកីឡារបស់ក្លិប Barcelona កាលពីសប្តាហ៍មុន និងបានទទួលការត្រួតពិនិត្យសុខភាពរួចរាល់ ក្រោយពីត្រូវបានអនុញ្ញាតឲ្យចាកចេញដោយលោក Niko Kovac អ្នកចាត់ការទូទៅរបស់ក្រុម Bayern។ Barcelona បានចំណាយប្រាក់ច្រើនជាង ១០០លានផោនរួចជាស្រេចនៅរដូវក្តៅនេះ ទៅលើការផ្ទេរនានាសម្រាប់ខ្សែការពារអន្តរជាតិបារាំង Clement Lenglet និងកីឡាករប្រេស៊ីល ២នាក់ទៀតគឺ Arthur និង Malcom ហើយពួកគេក៏កំពុងតែស្ថិតក្នុងការចរចាជាមួយនឹងក្លិប Paris Saint-Germain ផងដែរជុំវិញការផ្ទេរសម្រាប់ខ្សែបម្រើ Adrien Rabiot។

ប៉ុន្តែ ការគ្មានច្ឆន្ទៈរបស់ក្រុមម្ចាស់ជើងឯកបារាំងមួយនេះ ក្នុងការអនុញ្ញាតឲ្យ Rabiot វ័យ២៣ឆ្នាំចាកចេញពីកីឡដ្ឋាន Parc des Princes បានធ្វើឲ្យពួកគេចាប់អារម្មណ៍ទៅលើការទិញយក Vidal ជំនួសវិញ។ ក្លិប Internazionale ត្រូវបានចាត់ទុកថា ជាបេក្ខភាពឈានមុខគេសម្រាប់ការទិញយក Vidal ប៉ុន្តែ បច្ចុប្បន្នមានមហិច្ឆតាក្នុងការចុះហត្ថលេខាជាមួយនឹង Luka Modric ពីក្លិប Real Madrid ជំនួសវិញ៕

ក្លិបអ្នកមានបុណ្យ Barcelona បំពេញការចុះហត្ថលេខាជាមួយនឹង Arturo Vidal ពីក្លិប Bayern Munich
អត្ថបទទាក់ទង
