ក្រុម Real Madrid បានផ្តួលក្រុម Juventus សម្រាប់ការប្រកួតពានរង្វាន់ International Champions Cup ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតនៅសហរដ្ឋអាមេរិកក្នុងទឹកដីនៃរដ្ឋ Maryland កាលពីថ្ងៃសៅរ៍។ ខ្សែប្រយុទ្ធ Dani Carvajal បានជួយឱ្យក្រុម Juventus រកគ្រាប់បាល់បើកឆាកតាមរយៈការបង្កកំហុសធ្វើអោយគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯង ក្រោយការបញ្ចូនបាល់ពីជ្រុងខាងឆ្វេងរបស់កីឡាករ Joao Cancelo ខណៈអ្នកចាំទីមិនអាចជួយសង្គ្រោះបាល់បាន។

ប៉ុន្តែកីឡាករ Gareth Bale ស៊ុតបាល់បានយ៉ាងល្អនៅនាទីទី៣៩ មុនពេលបញ្ចប់តង់ទី១ ខណៈដែល Marco Asensio ដែលបានប្តូរចូលជំនួសតំណែង Bale បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្រោយការប្រកួតចូលមកដល់តង់ទី២ រួចបានបញ្ចប់ការរកគ្រាប់បាល់យ៉ាងល្អជាមួយនឹងការស៊ុតបាល់បញ្ចូលទីដំបូងនៅនាទីទី៤៧ ពីការបញ្ជូនបាល់របស់កីឡាករចំណូលថ្មី Vinicius Jr និងបន្ថែមបាល់គ្រាប់ទី២ នៅនាទីទី៥៦។

ក្រុមរបស់លោក Julen Lopetegui មានការប្រកួត International Champions Cup មួយបន្ថែមទៀតទល់នឹងក្រុម Roma នៅថ្ងៃទី៧ ខែសីហា មុនពេលចាប់ផ្តើមរដូវកាល La Liga (២០១៨-២០១៩)ទល់នឹងក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ UEFA Super Cup។ ខណៈ Juventus នឹងចាប់ផ្តើមលេងនៅក្របខ័ណ្ឌ Serie A នៅថ្ងៃទី១៩ ខែសីហា ជាមួយនឹង Chievo Verona ខណៈដែលសមាជិកថ្មីកំពូលកីឡាករ Cristiano Ronaldo រំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតនោះផងដែរ។
International Champions Cup: Asensio និង Bale ជួយ Real Madrid លត់ Juventus ៣:១(វិដេអូ)
អត្ថបទទាក់ទង
