ក្រោយការផ្ទេរពីក្លឹប Bayern Munich ជាមួយតម្លៃខ្លួន ២៧លានផោន ព្រមការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំ និងបង្ហាញខ្លួនជាផ្លូវការណ៏ជាមួយក្រុមក្លឹប Barcelona នៅថ្ងៃច័ន្ទនេះ ខ្សែបម្រើ Arturo Vidal កំពុងបង្ហាញអារម្មណ៏សប្បាយរីករាយនឹងក្តីស្រម៉ៃដែលធ្លាប់ប៉ង ក្នុងការលេងជាមួយកីឡាករលំដាប់ កំពូលៗដែលមាននៅក្នុងក្រុម។ Vidal ក្លាយជាកីឡាករចំណូលថ្មីទីបួនរបស់ក្លឹប Barcelona បន្ទាប់ពីការទិញយក Arthur, Malcom និង Clement Lenglet មុនពេលបើករដូវកាលប្រកួតក្របខណ្ឌ La Liga (២០១៨-២០១៩)។

ឆ្លើយតបទៅនិងការចោតសួររបស់បណ្តាញសារសំនួរថាៈ តើកំលុងពេលកិច្ចសន្យាលេងអោយក្រុម Barcelona ៣ឆ្នាំនេះ កីឡាករ រូបណាដែលរូបលោកប្រាថ្នាចង់លេងរួមដៃគូជាមួយនោះ? Vidal បានឆ្លើយប្រាប់ថាៈ Lionel Messi, Luis Suarez និង Busquets ជាកីឡាករដែលខ្ញុំប្រាថ្នាចង់លេងជាមួយបំផុត ហើយពួកគេគឺជាអ្នកលេងដ៏អស្ចារ្យ។

កីឡាករលេងម៉ូតសក់វ័យ ៣១ឆ្នាំរបស់ក្រុមជម្រើសជាតិឈីលីរូបនេះបានប្រាប់បន្តទៀតថាៈ និយាយតាមត្រង់ទៅខ្ញុំពិតជារីករាយខ្លាំងណាស់ ហើយកំពុងទន្ទឹងរង់ចាំចាប់ផ្តើមការហ្វឹកហាត់ជាមួយមិត្តរួមក្រុមព្រមទាំងពាក់អាវយឺតដ៏ល្បីល្បាញរបស់ក្រុមព្រមទាំងត្រៀមប្រកួតប្រជែងនៅទនេះជាមួយសុបិនក្លាយជាការពិត។ ខ្ញុំសង្ឃឹមថានឹងសម្រេចគោលដៅរនៅទីនេះដើម្បីឈ្នះពានរង្វាន់ហើយ នឹងផ្តល់អ្វីគ្រប់យ៉ាងនៅលើទីលានដើម្បីសម្រេចបាននូវលទ្ធផល អោយក្រុម និង ខ្លួនឯង។

ប្រភព៖ mirror