វីរបុរសក្រុមជម្រើសជាតិហូឡង់ Clarence Seedorf ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិកាមេរ៉ូនខណៈដែលរយៈពេលនៃកិច្ចសន្យាដឹកនាំនេះមិនត្រូវបានប្រកាសឱ្យដឹងជាសាធារណៈនោះទេខណៈអតីតមិត្តរួមជាតិនិងជាវីរបុរសខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់លោក Patrick Kluivert ត្រូវបានតែងតាំងក្នុងនាមជាជំនួយការរបស់ខ្លួនផងដែរ ដោយយោងតាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡាកាមឺរូន លោក Pierre Ismael Bidoung Mkpatt បានចេញសេចក្តីថ្លែងការណ៏កាលពីថ្ងៃសៅរ៏។

Seedorf និងចូលមកដឹកនាំជំនួសអតីតគ្រូបង្វឹកសញ្ជាតិបែលហ្សិកលោក Hugo Broos ដែលបានដឹកនាំក្រុមជម្រើស ជាតិកាម៉េរ៉ូនលើកពានAfrican Nation Cup កាលពីឆ្នាំ២០១៧ ប៉ុន្តែត្រូវបានបញ្ចប់តួនាទីក្រោយមិនអាចជួយក្រុមឆ្លងផុតវគ្គជម្រុះដើម្បីមានកៅអីទៅចូលរួមព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្សីបាន។

អតីតកីឡាករក្រុម Ajax, Real Madrid និង AC.Milan លោក Seedorf បាននាំមុខអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Sven-Goran Eriksson ដែលបដិសេធដឹកនាំក្រុមអ៊ីរ៉ាក់នោះ។ លោក Kluivert ធ្លាប់ធ្វើជាជំនួយការអតីតគ្រូបង្វឹកហូឡង់លោក Louis van Gaal កំលុងឆ្នាំ២០១២-២០១៤។ សម្រាប់លោក Seedorf វ័យ ៤២ឆ្នាំ ធ្លាប់មានបទពិសោធន៏ ដឹកនាំក្រុម AC.Milan ជាមួយក្លឹបនៅលីកកំពូលចិន Shenzhen និង Deportivo la Corunaនៅអេស្បាញផងដែរ ។

លោក Alexander Belinga សញ្ជាតិកាមេរ៉ូន បានដើរតួជាគ្រូបង្វឹកបង្វឹកបណ្តោះអាសន្នកន្លងមក ខណៈដែលលោក Seedorf និង Kluivert ត្រូវដឹកនាំក្រុមការពារតំណែងជើង ឯក African Nation Cup នៅខែមិថុនា ឆ្នាំ២០១៩ ក្នុងនាមកាមេរ៉ូនជាម្ចាស់ផ្ទះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ skysports