ក្របខ័ណ្ឌបាល់ទាត់កំពូល Premier League អង់គ្លេសនិងវិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះហើយជាការចាប់ផ្តើមគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីផ្សារដោះដូរកីឡាករ នឹងបិទមុនពេលជំនួបរវាងក្រុមកញ្ជ្រោងខៀវ Leicester ស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United នៅក្នុងការប្រកួតបើកឆាកនៃរដូវកាល(២០១៨-២០១៩)នេះ។

គេហទំព័រកីឡាករ Sportsmail បានធ្វើការណែនាំកីឡាករវ័យក្មេងដែលនិងបង្ហាញទម្រង់លេងលេចធ្លោនៅរដូវកាលថ្មីនេះ ដើម្បីអោយប្រិយមិត្ត និងមជ្ឈដ្ឋានបាល់ទាត់បានស្គាល់។ ក្រោយការផ្ទេរមកលេងនៅក្របខណ្ឌកំពូលអង់គ្លេសជាមួយតម្លៃខ្លួនថ្លៃបំផុតចំនួន៥រូបត្រូវបានកត់សម្គាល់ និងរំពឺងទុកថាពួកគេនឹងបង្ហាញទម្រង់លេងល្អសម្រាប់ក្រុមរៀងៗខ្លួន។

១.Fred (Manchester United)

ខ្សែបម្រើវ័យ ២៥ឆ្នាំសញ្ចាតិប្រេស៊ីលរូបនេះ ត្រូវបានលោក Jose Mourinho ចុះហត្ថលេខានាំយកពីក្រុម Shakhtar Donetsk ជាក្លឹបនៅលីកកំពូលរុស្សីក្នុងតម្លៃខ្លួន ៥២លានផោន ខណៈក្រុម Man.United សង្ឃឹមថារដូវកាលថ្មីនេះ Fred និងជួយបំពេញចន្លោះប្រហោងតំបន់បម្រើ និងគាំទ្រដល់តំបន់ប្រយុទ្ធជាមួយការចាប់ដៃគូគ្នានិងមិត្តរួមក្រុមថ្មីតារាឆ្នើមម្ចាស់ជ័យលាភី World Cup ២០១៨គឺ Paul Pogba បាន។
២. Jorginho (Chelsea)

ក្រុមតោខៀវបានទិញ Jorginho វ័យ ២៦ឆ្នាំ ពីក្រុម Napoli ក្នុងតម្លៃខ្លួន ៥៧លានផោនហើយគាត់នឹងពាក់អាវលេខ៥ លេងនៅតួនាទីជាខ្សែបម្រើកណ្តាល។ មិនខុសពី Fred នោះទេ ក្រោយពីមានការចាប់អារម្មណ៏ចង់បានពីក្រុម Man.City ម្ចាស់ជើងឯក Premier League ខណៈ ដែលអន្តរជាតិអ៊ីតាលីមានដើមកំណើតនៅប្រទេសប្រេស៊ីលបានជ្រើសរើសការជួបជុំគ្នាសារជាថ្មីជាមួយគ្រូបង្វឹកលោក Maurizio Sarri នៅកីឡាដ្ឋាន Stamford Bridge វិញនោះ។

៣. Alisson Becker (Liverpool)

អ្នកចាំទី Loris Karius របស់ក្រុមហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងមិនបានល្អ នៅវគ្គផ្តាច់ព្រ័តពានរង្វាន់ទ្វីបអឺរ៉ុប Champions League។ ដូច្នេះជាការបញ្ជាក់ពីតម្រូវការជាបន្ទាន់របស់ Liverpool សម្រាប់ស្វែងរកអ្នកចាំទីល្អប្រសើរជាងមុនស្របពេលគ្រូបង្វឹកលោក Jurgen Klopp បានបំបែកកំណត់ត្រាផ្ទេរយកកីឡាករអន្តរជាតិប្រេស៊ីល Alisson វ័យ ២៥ឆ្នាំ ពីក្រុម Roma ក្នុងតម្លៃ ៦៥លានផោនពោលគឺថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្នុងនាមអ្នកចាំទីដើម្បីដាក់ជាជម្រើសដំបូង ដើម្បីប្រកួតប្រជែងពាននៅរដូវកាលថ្មីនេះ។

៤. Felipe Anderson (West Ham)

West Ham សង្ឃឹមថាការមកដល់របស់ខ្សែបម្រើ-ប្រយុទ្ធ មកពីក្រុម Lazio សម្រាប់តម្លៃខ្លួនកំណត់ត្រារបស់ក្លិបគឺ ៤០លានផោនដែលនឹងធ្វើឱ្យក្រុមមានមូលដ្ឋាននៅក្រុងឡុងដ៏រួចផុតពីតំបន់ដែលត្រូវកាត់ចោលនៅរដូវកាលថ្មីនេះ ខណៈដែលរដូវកាលមុន ក្រុមញញួរធំបានតស៊ូតយ៉ាងលំបាកបំផុត។ Anderson កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៥ឆ្នាំ ស៊ុតបញ្ចូលទីបានចំនួន ៨គ្រាប់កាលពីរដូវកាលមុន ប៉ុន្តែកីឡាកវ័យរូបនេះនឹងកាន់តែត្រូវបានគេស្គាល់កាន់ច្រើនឡើង នៅពេលទម្រង់លេងដ៏ល្អរបស់ខ្លួន ត្រូវបានបង្ហាញនោះ។

៥. Lucas Torreira (Arsenal)

ការផ្ទេរកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Unai Emery ជាការបង្ហាញជំហ៊ានមួយដើម្បី កសាងប្រសិទ្ធភាព និងពង្រឹងសមត្ថភាពក្រុម ក្រោយការចុះហត្ថលេខានាំយកខ្សែបម្រើវ័យ ២២ឆ្នាំ Torreira តម្លៃ ២៥លានផោនពី ក្រុម Sampdoria នៅពីក្រោយការបង្ហាញទម្រង់លេងដ៏ល្អអោយក្រុមជម្រើសជាតិអ៊ុយរូហ្គាយនៅព្រឹត្តការណ៏ World Cup អាចជាបច្ច័យល្អ ដើម្បីមកបំពេញចន្លោះប្រហោងនៅតំបន់បម្រើរបស់ក្រុមបាន។

ប្រភព៖ Dailymail