ការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Sunអ្នកចាំទី Joe Hart នឹងបំពេញបែបបទរួចរាល់ផ្ទេរទៅក្លឹប Burnley នៅថ្ងៃនេះ។

ប្រភពខាងលើដដែលធ្លាប់បញ្ជាក់ថា កាលពីសប្ដាហ៍មុនកីឡាករវ័យ៣១ឆ្នាំបានទៅពិនិត្យសុខភាពជាមួយ Burnley ដើម្បីផ្ទេរក្នុងតម្លៃខ្លួន៤លានផោនពី Manchester City។ ព័ត៌មានចុងក្រោយការព្រមព្រៀងបានរួចរាល់ហើយ ដើម្បីអនុញ្ញាតឲ្យHart ចេញពី Man City ក្រោយចំណាយពេល១២ឆ្នាំនៅ Etihad Stadium។

ការមកដល់របស់អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសមានឱកាសខ្ពស់ឡើងជាដៃទីមួយ បន្ទាប់ពីអ្នកចាំទីជម្រើសដំបូង Nick Pope និងទី២ Tom Heaton របស់ Burnley កំពុងតែរបួសទាំងអស់។ Burnley នឹងបើកឆាកប្រកួតដំបូងនៅ Premier League ជាមួយ Southampton នៅថ្ងៃអាទិត្យនេះ៕

អ្នកចាំទីឆ្នើម Joe Hart ជិតរកឃើញទ្រនំថ្មីនៅ Burnley ហើយឡើងជាដៃទីមួយទៀត
អត្ថបទទាក់ទង
