​ខ្សែ​បំរើ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Willian បាន​និយាយ​ថា គេ​ពិត​ទទួល​បាន​សំណើ​ពី Barcelona ពិតមែន តែ​គេ​តាំងចិត្តនៅ​ជាមួយ Chelsea បន្ត​។

​​កីឡាករ​វ័យ 29​ឆ្នាំ​រូប​នេះ​បាន​ស្នាក់នៅ Stamford Bridge 5ឆ្នាំ​ហើយ​តែ​អនាគត​កំពុង​ស្រពិច​ស្រពិល​ នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ជិត​បិទ និង​មាន​ពាក្យ​លិច​លឺ​ថា ​អាច​ចាក​ចេញទៅ​ក្លឹប​ធំ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​និយាយ​ក្រោយ Chelsea លេង​ចាញ់ Manchester City 2-0 ពាន Community Shield កាលពី​ថ្ងៃអាទិត្យ Willian ថា គេ​មានតែ​ពាក្យ​មួយ​ម៉ាត់​ថា ​ចង់​ស្នាក់នៅ​ជាមួយ​ក្លឹប​បន្ត​ទៀត លុះ​ត្រា​ក្លឹប​ពិតជា​ចង់​លក់​គេ​មែន ហើយ​ក្លឹប​តែមួយគត់​ដែល​បាន​ដាក់​សំណើ​ចង់បាន​គេ​គឺ Barcelona​។​ ​ក្រៅពី Barcelona ត្រូវ​បាន​គេ​ដឹង​ថា Manchester United និង Real Madrid ក៏​មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ​វ័យ 29ឆ្នាំ​រូប​នេះ​ផង​ដែរ​។

​​ជាមួយគ្នា​នោះ​ដែរ Willian ក៏​ធ្លាប់​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន ESPN ប្រេ​ស៊ី​ល​ដែរ​ថា គេ​ចង់​លេង​ក្រោម​ការ​ដឹក​របស់ Jose Mourinho សា​ជាថ្មី​។​ ​គ្រូ​បង្វឹក​ថ្មី​របស់ Chelsea លោក Maurizio Sarri គិត​មក​ដល់​ពេល​នេះ​ទើប​តែ​មាន​កីឡាករ​ថ្មី​ ២​រូប​ប៉ុណ្ណោះ​គឺ​ខ្សែ​បំរើ​អ៊ីតាលី Jorginho និង​អ្នកចាំទី​បម្រុង Robert Green៕
Via: BTV