កីឡាករចាំទីនៃក្លឹបតោខៀវ Chelsea, Thibaut Courtois ដែលខកខានការហ្វឹកហាត់ជាមួយក្រុម ពិសេសការប្រកួតពានបើករដូវកាល Community Shield នោះត្រូវបានគេរំពឹងថា នឹងអាចទៅចូលរួមជាមួយក្លឹបយក្សនៅអេស្ប៉ាញ Real Madrid កាលពីថ្ងៃចន្ទម្សិលម៉ិញនេះ។

បើតាមការស្រង់សំដីគ្រូបង្វឹកថ្មី Chelsea លោក Sarri បានឲ្យដឹងថា លោកមិនដឹង រឺមិនប្រាកដថាគេនឹងអាចាកចេញ រឺក៏បន្តស្នាក់នៅរឺយ៉ាងណាទេ ព្រោះអ្វីៗត្រូវធ្វើតាមការសម្រេចចិត្តរបស់កីឡាករ និងក្លឹបផ្ទាល់ ប៉ុន្តែចំពោះលោកសង្ឃឹមថា Thibaut Courtois គេនឹងនៅតែជាអ្នកចាំទីរបស់យើងដដែល។ Thibaut Courtois វ័យ ២៦ឆ្នាំ និងជាកីឡាករនៃក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ បានក្លាយជាអ្នកចាំទីល្អបំផុតនៅរដូវក្ដៅ ក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ី ដែលគេបានជួយឲ្យបែលហ្ស៊ិកយកឈ្នះអង់គ្លេសបញ្ចប់លេខ៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

អ្នកចាំទីកម្ពស់ ១ម៉ែត្រ៩៩ រូបនេះលេងឲ្យ Chelsea បាន ១៥៤ប្រកួត និងការពារសំណាញ់ទីមិនឲ្យគេទាត់ចូលបាន ៥៨លើក និងសរុបគេទាត់ចូល ១៥២គ្រាប់ផងដែរ។ ក្រៅតែពី Thibaut Courtois មួយគេក៏មិនឃើញហ្វឹកហាត់នោះ Eden Hazard ក៏មិនបានចូលខ្លួនហ្វឹកហាត់ និងមិនមានឈ្មោះពេលប្រកួតជាមួយ Man City ផងដែរ ដោយត្រូវគេគិតថាកំពុងមានទំនាក់ទំនងផ្ទេរទៅកាន់ Real Madrid ដែរ៕

ប្រភពពី: BTV
Thiabut Courtois ហ្វឹកហាត់ត្រូវបានគេរំពឹងថានឹងអាចទៅចូលរួមជាមួយ Real Madrid
អត្ថបទទាក់ទង
