យោងសារពត៌មាន Reuters បានអោយដឹងថាៈ សហព័ន្ធកីឡាបាល់ទាត់ជប៉ុន(Japan FA)បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាលោក Hajime Moriyasu ដែលជាគ្រូបង្វឹកបុរសផ្នែកកីឡា អូឡាំពិកនឹងត្រូវដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនជាផ្លូវការណ៏។ JFA បានបញ្ជាក់ពីការសម្រេចចិត្តនិងត្រូវបាកដកស្រង់តាម តាមទូរស័ព្ទបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាមួយនៅក្រុងតូក្យូ។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអតីតគ្រូបង្វឹកលោក Akira Nishino ដែលបានដឹកនាំក្រុមជម្រើសជាតិជប៉ុនឈានដល់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តការណ៏ World Cup ២០១៨ បានលាឈប់ពីតំណែងរួចមក។

ជារឿងមិនទាន់ច្បាស់នៅឡើយទេថា Moriyasu ដែលធ្លាប់ជាជំនួយការរបស់លោក Nishino នៅក្នុងប្រទេសរុស្ស៊ីនឹង នៅតែទទួលខុសត្រូវលើក្រុមអូឡាំពិកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ ដែលនិងត្រូវប្រព្រឹត្តឡើងនៅទីក្រុងតូក្យូរឺយ៉ាងណានោះ? ភារកិច្ចទីមួយរបស់ Moriyasu នឹងត្រូវបានរៀបចំសម្រាប់ប្រទេសជប៉ុនសម្រាប់ឆ្នាំ២០១៩ គឺការត្រៀមប្រកួត AFC Asian Cup នៅក្នុងខែមករា។ ប្រទេសជប៉ុនដែលបានឈ្នះជើងឯកការប្រកួតនេះចំនួនបួនដងនោះគឺស្ថិតរនៅក្នុងពូល F រួមជាមួយ Uzbekistan, Oman និង Turkmenistan។

អតីតកីឡាករក្រុមជម្រើសជាតិជប៉ុនមានវ័យ ៤៩ឆ្នាំលោក Moriyasu រូបនេះលេងបាន ៣៥ប្រកួតសម្រាប់ជប៉ុនក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងនោះរាប់បញ្ចូលទាំងការប្រកួត កម្មវិធីមានឈញមោះ Agony of Doha ខណៈដែលដែលជប៉ុនបរាជ័យចូលរួមព្រឹត្តការណ៏ World Cup ឆ្នាំ១៩៩៤ ក្រោមស្នាដៃក្រុមអ៊ីរ៉ាក់។ ក្នុងនាមជាគ្រូបង្វឹកអាជីពម្នាក់នាពេលកន្លងមកលោក Moriyasu បានដឹកនាំក្រុម Sanfreece Hiroshima ឱ្យឈ្នះពានលីកកំពូលជប៉ុន J.League រវាងឆ្នាំ២០១២ និងឆ្នាំ២០១៧ មុនពេលលាលែងនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីទទួលលទ្ធផលមិនល្អរួចមក។

ប្រភព៖ reuters