ក្រុម Burnley បានព្រមព្រៀងចុះហត្ថលេខនាំអ្នកចាំទី Joe Hart ពីក្លឹប Manchester City ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំក្នុងរង្វង់ទឹកប្រាក់ ៣.៥លានផោន។ លោក Sean Dyche គ្រូបង្វឹករបស់ក្រុម Burnley បាននាំយកកីឡាករវ័យ ៣១ឆ្នាំរូបនេះ ដើម្បីបានជួបជុំជាមួយកីឡាករអ្នកចាំទីមិត្តរួមជាតិ Nick Pope និង Tom Heaton ដែលកំពុងរងរបួស។

Hart ធ្លាប់បង្ហាញខ្លួនអោយក្រុមអង់គ្លេសបានចំនួន ៧៥ដង និងបង្ហាញខ្លួនចំនួន ៣៥០ប្រកួតឱ្យក្រុម Man City និងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនពីរដងនិងពានរង្វាន់ FA Cup ១ដង បានស្វែងរកការផ្លាស់ប្តូរជាអចិន្ត្រៃបន្ទាប់ពីអ្នកចាត់ការទូទៅរបស់ក្លឹបលោក Pep Guardiola បញ្ជាក់យ៉ាងច្បាស់ថារូបគេមិនមានអនាគតសម្រាប់ជម្រើសដំបូងនៅកីឡាដ្ឋាន Etihad ឡើយ។

ក្រោយការចូលមកដឹកនាំក្រុមមេឃខៀវ លោក Pep Guadiola នៅឆ្នាំ២០១៦ បានអនុញ្ញាតិពេលពីររដូវកាលអោយ លេងក្នុងលក្ខ័ណ្ឌខ្ចីជើងនៅក្រុម Torino និងរដូវកាលមុនជាមួយក្រុម West Ham។ ហើយរូបគេមិនមែនជាផ្នែកមួយនៃ កាលពីថ្ងៃអាទិត្យក្រុម Man City ដែលបានផ្តួលក្រុម Chelsea ២-0 ដើម្បីឈ្នះពាន Community Shield បើករដូវកាល(២០១៨-២០១៩)នេះក៏មិនមានវត្តមានអ្នកចាំទី Hart រូបនេះទេ។ ស្របពេលដែលកៅអីសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តការណ៏ World Cup ២០១៨ Hart ក៏មិនបានជាប់ឈ្មោះក្រោមការដឹកនាំរបស់លោក Gareth Southgate និងត្រូវបានជំនួសដោយកីឡាករ Jordan Pickford របស់ក្រុម Everton វិញ។

Hart ត្រូវបានដកស្រង់សម្តីតាមរយៈ BBC ថាៈ ខ្ញុំបើកទូលាយចំពោះអ្វីដែលបានកើតឡើងហើយដោយសារតែស្ថានភាពនៅទីនេះ ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងស្ថិតក្នុងទីតាំងត្រឹមត្រូវនិងជាពេលវេលារបស់ខ្ញុំក្នុងការចាប់ផ្តើមការប្រកួតប្រជែងថ្មី។

ប្រភព៖ BBC