អ្នកចាំទីថ្មីរបស់ Real Madrid កីឡាករប៊ែលហ្ស៊ិក Thibaut Courtios បាននិយាយថា ទីបំផុតគេបានសំរេចក្តីស្រមៃកាលពីក្មេងហើយ ក្រោយផ្លាស់ពី Chelsea មកកាន់ជើងឯកទ្វីបអឺរ៉ុបបីសម័យជាប់គ្នា Real Madrid។

កីឡាករវ័យ 26ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាផ្លូវការចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មានក្នុងថ្ងៃជាមួយគ្នាដែល Chelsea បង្ហាញខ្លួនអ្នកចាំទីថ្មីថ្លៃជាងគេលើលោកជំនួស Courtios ដែលមកកាន់ Real Madrid។ បើតាមការចុះផ្សាយពីសារព័ត៌មានអេស្ប៉ាញ Real Madrid បានចំណាយលុយ 35លានផោន ក្នុងការនាំយកកីឡាករជម្រើសជាតិប៊ែលហ្ស៊ិករូបនេះមកកាន់ Santiago Bernabeu អមជាមួយកិច្ចសន្យា 6ឆ្នាំ។ Thibaut Courtois បានបង្ហាញខ្លួន 154ប្រកួតអោយ Chelsea បន្ទាប់ពីផ្ទេរមកកាន់ Stamford Bridge នៅឆ្នាំ 2011 រក្សាទីមិនអោយគេស៊ុតចូល 58ប្រកួត។ ក្នុងរយៈពេលនោះដែរ Chelsea ក៏បានអោយ Courtios ទៅ Atletico Madrid ខ្ចីពីឆ្នាំ 2011-14។

Courtios បានជួយ Chelsea ឈ្នះជើងឯក Premier League ពីរលើក FA Cup និង League Cup។
កាលនៅអេស្ប៉ាញ Courtios ក៏ធ្លាប់ប្រឈមជាមួយ Real Madrid ផងដែរពេល Atletico Madrid ចាញ់ Real Madrid វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2014 នៅម៉ោងបន្ថែម 15នាទីពីរដង។ ប្រកួតដំបូងរបស់ Courtios នៅ Real Madrid ទំនងជាជួបជាមួយ Athletic Bilbao នៅ ពាន UEFA Super Cup ថ្ងៃទី15 ខែសីហា៕

កីឡាករ Courtios៖ ក្ដីស្រមៃកាលពីក្មេងក្លាយជាការពិតក្រោយផ្លាស់មកកាន់ Real
អត្ថបទទាក់ទង
