តេន្នីស៖ ជើងឯក Grand Slam, Wimbledon ថ្មី Novak Djokovic បានធ្លាក់ពីព្រឹត្តិការណ៍ Rogers Cup នៅទីក្រុង Toronto ប្រទេសកាណាដាហើយ ក្រោយចាញ់កីឡាករវ័យក្មេងក្រិក Stefanos Tsitsipas។

កីឡាករ Stefanos Tsitsipas
នេះជាការប្រកួតលើកដំបូងសំរាប់ Djokovic ចាប់តាំងពីឈ្នះពាន Wimbledon តែបានត្រឹមបរាជ័យក្រោមស្នាដៃ Tsitsipas 6-3, 6-7(5-7), 6-3។ នេះជាជ័យជំនះធំបំផុតសំរាប់ក្នុងអាជីពកីឡាករក្រិក Stefanos Tsitsipas។

ថ្ងៃជាមួយគ្នានោះដែរកីឡាករប៊ុយហ្ការី Grigor Dimitrov ក៏បានកក់កៅអីនៅវគ្គ ៨នាក់ផងដែរ ក្រោយឈ្នះកីឡាករបារាំង Frances Tiafoe។ ងាកមកកីឡាករលំដាប់ទី3 ពិភពលោក Alexander Zverev ធ្វើការមិនធ្ងន់ទេ ក្រោយយកឈ្នះកីឡាកររុស្ស៊ី Danill Medvedev 6-3, 6-2 ចំណាយពេលត្រឹម 52នាទី។ ជុំបន្តកីឡាករអាល្លឺម៉ង់ Alexander Zverev នឹងត្រូវជួបជាមួយ Stefanos Tsitsipas៕
Via: BTV
កីឡាករ Novak Djokovic ធ្លាក់ពី Rogers Cup ក្រោយចាញ់ Stefanos Tsitsipas
អត្ថបទទាក់ទង
