ក្នុងថ្ងៃនេះ ខ្សែប្រយុទ្ធ Wayne Rooney បានក្លាយជាវីរបុរសប្រចាំការប្រកួត បន្ទាប់ពីជួយឲ្យក្លឹបអាមេរិក DC United ឈ្នះចុងម៉ោងទៅលើក្លឹប Orlando។

នៅនាទីបន្ថែម ក្នុងពេលចុងម៉ោង ក្លឹបទាំងពីរស្ថិតក្នុងលទ្ធផល ២ ទល់នឹង ២។ នៅពេលនោះ ក្លឹប DC United ទទួលបានការទាត់បាល់ជ្រុង ហើយអ្នកចាំទីរបស់ក្លឹប ក៏បានឡើងទៅជួយតែតផងដែរ ដែលបណ្ដាលឲ្យទីរបស់ខ្លួនទំនេរ។
ក្រោយពីទាត់បាល់ជ្រុងរួច ស្រាប់តែកីឡាករ Will Johnson របស់ Orlando ដណ្ដើមបាន ហើយបណ្ដើរដើម្បីបម្រុងស៊ុត។ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធ Rooney បានធ្វើការឆាបបានសម្រេច រួចក៏បានធ្វើការបោះបាល់វែងទៅមិត្តរួមក្រុមខ្លួន រហូតតែតបញ្ចូលទីបានសម្រេច ធ្វើឲ្យក្លឹប DC United ឈ្នះ Orlando ក្នុងលទ្ធផល ៣ ទល់នឹង ២។
Wayne Rooney wins it at the death
ARE YOU KIDDING US, Wayne Rooney???
Posted by Major League Soccer (MLS) on Sunday, August 12, 2018
កាលពីចុងខែមិថុនា កន្លងទៅ Rooney បានសម្រេចចាកចេញពី Everton មកចូលរួមជាមួយក្លឹបសហរដ្ឋអាមេរិក DC United ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ៕
Via :news.sabay
