អ្នកចាំទី Thibaut Courtois និងមិត្តរួមក្រុម Real Madrid របស់គេ បានធ្វើដំណើរទៅដល់ប្រទេសអេស្តូនី នៅមុនពេលការប្រកួតដណ្តើមពាន UEFA Super Cup ជាមួយនឹងក្រុម Atletico ដែលបានទៅដល់មុនពួកគេ ត្រឹមតែរយៈពេល ១ម៉ោងមុន។


Courtois ត្រូវបានរំពឹងទុកថា នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្ររបស់ក្រុម Atletico ក្រោយពីបានចំណាយពេល ២រដូវកាលនៅឯក្លិបមានមូលដ្ឋានក្នុងទីក្រុងម៉ាឌ្រីដមួយនេះ។ អ្នកចាំគាំទ្ររបស់អតីតក្រុមរបស់គេ បានចាត់ទុករូបគេ «ជាមនុស្សក្បត់» និងបានកម្ទេចរូបថតរបស់គេនៅខាងក្រៅនៃកីឡដ្ឋាន Wanda Metropolitano។ អ្នកចាំទីរូបនេះ មិនទាន់បានលេងឲ្យក្លិបថ្មីរបស់គេនៅឡើយទេ ចាប់តាំងពីផ្ទេរមកពីក្លិប Chelsea ក្នុងតម្លៃខ្លួន ៣៨លានផោន (ស្មើនឹង៤៨លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ។

Courtois វ័យ ២៦ឆ្នាំ នឹងត្រូវប៉ះជាមួយនឹងកីឡាករម្នាក់ដែលបានជំនួសកន្លែងរូបគេនៅ Atletico កាលពីឆ្នាំ២០១៤ គឺ Jan Oblak។ Oblak បានធ្វើឲ្យខ្លួនគេផ្ទាល់ក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដ៏ឆ្នើមបំផុតក្នុងកីឡាបាល់ទាត់ក្នុងរយៈពេល ៤ឆ្នាំនៅឯក្លិបនេះ។ វាក៏ជាការប្រកួតផ្លូវការជាលើកទី១ ផងដែរសម្រាប់អ្នកចាត់ការទូទៅថ្មីរបស់ Real Madrid គឺលោក Julen Lopetegui អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ៕