កីឡាករជើងចាស់ខ្សែប្រយុទ្ធ Wayne Rooney បានជួយអោយក្រុមរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្រោយការប្រកួតក្នុងលទ្ធផលស្មើគ្នា និងឈានដល់នាទីទី៩៦ រវាងក្រុម DC United និង Orlando City នៅក្របខណ្ឌលីកកំពូលអាមេរិក។

កីឡាករក្រុមម្ចាស់ផ្ទះ Luciano Acosta មានឪកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៤៥+៤ និង ៦៤ ខណៈដែលកីឡាករក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់វាយបកតាមស្មើវិញនៅនាទីទី៥០ ក្រោយពេលកីឡាករ David Outsted ធ្វើអោយបាល់ចូលទីខ្លួនឯង មុនពេលកីឡាករ Dom Dwyer រកបានគ្រាប់បាល់តាមស្មើវិញ។

ក្រុម Orlando City នៅសល់កីឡាករត្រឹមតែ ១០នាក់ក្រោយពេលដែល Cristian Higuita ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី៥៥។ ការប្រកួតមិនបានឈានដល់ទីបញ្ចប់នោះទេ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និង Man.United, Everton រូបនេះ បានបង្កើតឪកាសអោយមិត្ត រួមក្រុមតែតបញ្ចូលទីនៅនាទីទី៩០+៦ ក្រោយពេលដណ្តើមបាល់បានពីគូប្រកួតហើយចែកបាល់អោយមិត្តរួមក្រុម(Assist)ពីចំងាយ។