ការប្រកួតនៅក្របខណ្ឌកំពូលបារាំង Ligue 1កីឡាករឆ្នើម Neymar បានរកគ្រាប់បាល់បើកឆាកអោយក្រុមនៅនាទីទី១០ ខណៈដែលកីឡាករខ្សែបម្រើបារាំង Adrian Rabiot រកបានគ្រាប់បាល់ទី២ មុនពេលកីឡាករ Timothy Weah បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី៣ ក្នុងជំនួបដែលក្រុម Paris Saint-Germain បានចាប់ផ្តើមយុទ្ធនាការប្រកួតរដូវកាលថ្មី របស់ពួកគេ ជាមួយ នឹងជ័យជម្នះ ៣-0 លើក្រុម Caen។

ខ្សែប្រយុទ្ធអន្តរជាតិតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់ Neymar ក្រោយជួបការខកចិត្តក្នុងការប្រកួតព្រឹត្តការណ៏ World Cup បានចំណាយពេលត្រឹមតែ ១០នាទីស៊ុតបញ្ចូលទីគ្រាប់បាល់នាំមុខដំបូង ក្រោយពីអ្នកចាំទី Brice Samba របស់ Caen បានបង្កកំហុសដោយអចេតនា។

ខ្សែប្រយុទ្ធ Weah កីឡាករសញ្ជាតិអាមេរិក និងជាកូនប្រុសរបស់វីរបុរសក្រុម PSG និង AC.Milan ព្រមទាំងបច្ចុប្បន្នជាប្រធានាធិបតីប្រទេសលីបេរីយា បានប្តូរចូលក្នុងនាមកីឡាករបម្រុងមួយរូបស៊ុតបញ្ចូលទីគ្រាប់ដំបូង និងជាលើកទី២ របស់គេសម្រាប់ក្លឹប ក្រោយពីសប្តាហ៍រូបគេមានឪកាសរកបានគ្រាប់បាល់បើករដូវកាល French Super Cup ជាមួយក្រុម Monaco ផងដែរនោះ។

Neymar ស៊ុតគ្រាប់បាល់បើកឆាកជួយអោយ PSG ផ្តួល Caen ៣:0
អត្ថបទទាក់ទង
